ប្រធានាធិបតីជាប់ឆ្នោតអាមេរិកលោក D. Trump លើកឡើងអទិភាពនានាក្នុងគោលនយោបាយកិច្ចការផ្ទៃក្នុង

(VOVworld) - នាថ្ងៃទី១០ វិច្ចិកា ប្រធានាធិបតីជាប់ឆ្នោតរបស់អាមេរិកលោក
Donald Trump បានជួបសន្ទនាជាមួយថ្នាក់ដឹកនាំរដ្ឋសភាអាមេរិកនៅរដ្ឋធានីវ៉ាស៊ីន
តោន ក្នុងនោះលោកអះអាងថា នឹងផ្ដល់អាទិភាពសំរាប់សេវាកម្មសុខាភិបាល សន្តិ
សុខព្រំដែននិងការបង្កើតការងារធ្វើ។ថ្លែងមតិទៅកាន់មជ្ឈដ្ឋាន អ្នកយកព័ត៌មាន
បន្ទាប់ពីជំនួបនេះ លោក Trump ប្រកាសថា នឹងពិចារណាយ៉ាង ហ្មត់ចត់នូវបញ្ហា
ជនចំណាកស្រុក ថែទាំសុខភាពនិងការងារធ្វើ។
ប្រធានាធិបតីជាប់ឆ្នោតអាមេរិកលោក D. Trump លើកឡើងអទិភាពនានាក្នុងគោលនយោបាយកិច្ចការផ្ទៃក្នុង - ảnh 1
ប្រធានាធិបតីជាប់ឆ្នោតរបស់អាមេរិកលោក Donald Trump (រូបថត៖AFP/TTXVN)

ក្នុងបម្រែបម្រួលទាក់ទិនមួយទៀត នាយករដ្ឋមន្រ្តីអូស្ត្រាលីលោក Malcolm
 Turnbull ឲ្យដឹងថា ក្នុងការសន្ទនាតាមទូរស័ព្ទនាថ្ងៃទី១០ វិច្ចិកា ប្រធានាធិបតីជាប់
ឆ្នោតលោក Donald Trump បានសង្កត់ធ្ងន់ទៅលើភាពចាំបាច់នៃវត្តមានរបស់
អាមេរិកនៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក ចំពោះសន្តិភាពនិងស្ថិរភាព ព្រមទាំង អះអាង
នូវសារសំខាន់របស់សម្ព័ន្ធមិត្តរវាងប្រទេសទាំងពីរផងដែរ។
ក្រោមអំណាចរបស់លោក Donald Trump អាមេរិកនឹងបន្តបង្កើនកងកម្លាំង
យោធានៅទ្វីបអឺរ៉ុបតាមផែនការដែលបានដាក់ចេញ។ថ្លែងមតិនាថ្ងៃទី១០ វិច្ចិកា
អ្នកនាំពាក្យក្រសួងការពារជាតិអាមេរិកលោក Peter Cook ឲ្យដឹងថា វិមានបញ្ច
កោណមានផែនការដាក់ពង្រាយបន្ថែមកងពូលតូចមួយនៅទ្វីបអឺរ៉ុបនាខែកុម្ភៈឆ្នាំ
២០១៧ តាមនោះបង្កើនបរិមាណទាហាននៅទ្វីបនេះឡើងដល់ទៅ៣កងពូល
តូច។
  មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ត្រៀមខ្លួនជាស្រេចសហប្រតិបតិ្តការជាមួយ
រដ្ឋអំណាចថ្មីនៅអាមេរិកដើម្បីរួមគ្នាដោះស្រាយការសាកល្បងដែលខឿនសេដ្ឋ
កិច្ចអាមេរិកនិយាយដោយឡែកនិងខឿនសេដ្ឋកិច្ចសកលនិយាយរួមកំពុងប្រ
ឈមមុខ។ថ្លែងមតិនាថ្ងៃទី១០ វិច្ចិកា នាយកសារព័ត៌មានរបស់ IMF លោក
 Gerry Rice សំដែងក្ដីសង្ឃឹមថា ទំនាក់ទំនងដ៏ល្អប្រសើររវាង IMF និងអាមេរិក
នឹង បន្តអភិវឌ្ឍន៍នាពេលអនាគត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ