ប្រធានាធិបតីជាប់ឆ្នោតអាមេរិកអំពាវនាវឲ្យបង្កើនកម្លាំងនុយក្លេអ៊ែរ

ប្រធានាធិបតីជាប់ឆ្នោតអាមេរិកអំពាវនាវឲ្យបង្កើនកម្លាំងនុយក្លេអ៊ែរ - ảnh 1
ប្រធានាធិបតីជាប់ឆ្នោតអាមេរិកលោក Donald Trump (រូបថត៖Reuters)

(VOVworld) - នាថ្ងៃទី២២ ធ្នូ ប្រធានាធិបតីជាប់ឆ្នោតអាមេរិកលោក Donald
Trump បានអំពាវនាវឲ្យបង្កើនកម្លាំងនុយក្លេអ៊ែរនៃប្រទេសនេះ។នៅលើគេហទំព័រ
សង្គម Twitter លោក Trump អះអាងថា អាមេរិកត្រូវបង្កើននិងបើកទូលាយកម្លាំង
នុយក្លេអ៊ែរយ៉ាងខ្លាំងក្លារហូតដល់ពេលណាដែលពិភពលោកយល់ដឹងច្បាស់អំពី
បញ្ហានុយក្លេអ៊ែរ។ ក្នុងពេលនោះ អ្នកនាំពាក្យរបស់លោក Trump លោក Jason Miller
 នាថ្ងៃដដែល ឲ្យដឹងថា លោក Trump ចង់និយាយដល់ការគំរាមកំហែងពីការផ្សព្វ
ផ្សាយអាវុធ នុយក្លេអ៊ែរ ក៏ដូចជាតម្រូវការបន្ទាន់មិនទុកឲ្យអាវុធនុយក្លេអ៊ែរចំណុះ
កម្មសិទ្ធិ របស់ប្រទេសអស្ថិរភាពឬអង្គការភេរវកម្មនានា។ក្រៅពីនោះ លោក Trump
 ក៏ ចង់សង្កត់ធ្ងន់ថា តម្រូវការបង្កើនកម្លាំងនុយក្លេអ៊ែរជាវិធានការដ៏សែនសំខាន់
ដើម្បីតាម រកសន្តិភាព៕

ប្រតិកម្មទៅវិញ

ផ្សេងៗ