ប្រធានាធិបតីថ្មីរបស់មីយ៉ាន់ម៉ាដាក់ជូនផែនការរៀបចំរដ្ឋាភិបាលឡើងរដ្ឋសភា


ប្រធានាធិបតីថ្មីរបស់មីយ៉ាន់ម៉ាដាក់ជូនផែនការរៀបចំរដ្ឋាភិបាលឡើងរដ្ឋសភា - ảnh 1
ប្រធានាធិបតីថ្មីរបស់មីយ៉ាន់ម៉ាដាក់ជូនផែនការរៀបចំរដ្ឋាភិបាលឡើងរដ្ឋសភា (Image: VNA)

(VOVworld) – នាថ្ងៃទី ១៧ មិនា ប្រធានាធិបតីទើបនឹងជាប់ឆ្នោតរបស់មីយ៉ាន់ម៉ា
លោក Htin Kyaw បានដាក់ជូនរដ្ឋសភាសហព័ន្ធនូវផែនការរៀបចំរដ្ឋាភិបាល ថ្មី។
 ទង្វើនេះគឺជាផ្នែកមួយក្នុងដំណើការត្រៀមរៀបចំឲ្យការទទួលកាន់ដំណែង
របស់លោក Htin Kyaw នាចុងខែមិនានេះ។ តាមផែនការ លោក Htin Kyaw
នឹងរៀបចំរដ្ឋាភិបាលថ្មីរួមមានក្រសួងចំនួន ២១ និងរដ្ឋមន្ត្រីចំនួន ១៨ នាក់។
តាម គំរោង ផែនការពោលខាងលើនឹងត្រូវបានពិភាក្សានៅរដ្ឋសភានាថ្ងៃទី
១៨ មិនា៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ