ប្រធានាធិបតីថ្មីលោក Donald Trump សន្យានឹងធ្វើឲ្យអាមេរិកអស្ចារ្យឡើងវិញ

ប្រធានាធិបតីថ្មីលោក Donald Trump សន្យានឹងធ្វើឲ្យអាមេរិកអស្ចារ្យឡើងវិញ - ảnh 1
ប្រធានាធិបតីទី៤៥របស់អាមេរិកលោក Donald Trump (រូបថត៖Reuters)

(VOVworld) - នាម៉ោង១២ថ្ងៃទី២០ មករា តាមម៉ោងតំបន់ ប្រធានាធិបតីជាប់
ឆ្នោតរបស់អាមេរិកលោក Donald Trump បានអញ្ជើញធ្វើសច្ចាប្រណិធានដើម្បីក្លាយ
ទៅជាប្រធានាធិបតី ទី៤៥របស់អាមេរិកជាផ្លូវការ។ក្នុងបទសន្ទរកថាបន្ទាប់នោះ
ប្រធានាធិបតីថ្មីរូបនេះបានសន្យាថា ចាប់តាំងពីថ្ងៃនេះ ផលប្រយោជន៍របស់
អាមេរិកនឹងត្រូវបានដាក់នៅជួរមុខ។មិននាំចេញគោលនយោបាយជាក់ស្ដែងណា
មួយឡើយ ប៉ុន្តែលោក Donald Trump បន្តសង្កត់ធ្ងន់ជាថ្មីម្ដងទៀតទៅលើការសន្យា
នានាក្នុងយុទ្ធនាការបោះឆ្នោតដោយប្រកាសថា រដ្ឋាភិ បាលនឹងនាំមកនូវការងារធ្វើ
 ការពារព្រំដែន សុបិននិងភាពសម្បូររុងរឿងសំរាប់ ប្រជាជន។លោក Trump ក៏បាន
សន្យាថា នឹងគាំទ្រការពង្រឹងទំនាក់ទំនងជាមួយ សម្ព័ន្ធមិត្តប្រពៃណីនិងបង្កើត
សម្ព័ន្ធភាពថ្មី សាមគ្គីពិភពលោកអារ្យធម៌ជាមួយគ្នា ដើម្បីលុបចោលលទ្ធិភេរវកម្ម
អ៊ីស្លាមនៅទូទាំងពិភពលោក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ