ប្រធានាធិបតីទួរគីដាក់ជូនរដ្ឋសភា​អនុម័ត​លើ​សំណុំឯកសារ​សុំចូល​ជាសមាជិក​ណាតូ​របស់ប្រទេសស៊ុយអែត

(VOVWORLD) - ទួរគី និងហុងគ្រី គឺជាសមាជិកណាតូចំនួនពីរប៉ុណ្ណោះ ដែលមិនបានផ្តល់សច្ចាប័នលើសមាជិកភាពណាតូរបស់ស៊ុយអែតបន្ទាប់ ពីស៊ុយអែត ក្នុងឆ្នាំ ២០២២ បានបោះបង់ចោលគោលនយោបាយមិនចូលបក្សសម្ព័ន្ធដែលបានរក្សាតាំងពីយូរណាស់មកហើយ។
ប្រធានាធិបតីទួរគីដាក់ជូនរដ្ឋសភា​អនុម័ត​លើ​សំណុំឯកសារ​សុំចូល​ជាសមាជិក​ណាតូ​របស់ប្រទេសស៊ុយអែត - ảnh 1ប្រធានាធិបតីទួរគីលោក Recep Tayyip Erdogan

ប្រធានាធិបតីទួរគីលោក Recep Tayyip Erdogan កាលពីម្សិលមិញ (ថ្ងៃទី ២៣ ខែតុលា) បានចុះហត្ថលេខាលើពិធីសារស្តីពីសមាជិកភាពរបស់ស៊ុយអែតនៅក្នុងអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (ណាតូ) ហើយបានដាក់ជូនសំណុំឯកសារនេះជាផ្លូវការទៅកាន់រដ្ឋសភាទួរគីដើម្បីពិចារណាការផ្តល់សច្ចាប័ន។

ទួរគី និងហុងគ្រី គឺជាសមាជិកណាតូចំនួនពីរប៉ុណ្ណោះ ដែលមិនបានផ្តល់សច្ចាប័នលើសមាជិកភាពណាតូរបស់ស៊ុយអែត បន្ទាប់ពីស៊ុយអែត ក្នុងឆ្នាំ ២០២២ បានបោះបង់ចោលគោលនយោបាយមិនចូលបក្សសម្ព័ន្ធដែលបានរក្សាតាំងពីយូរណាស់មកហើយ។

មុននោះ ក្នុងកិច្ចប្រជុំកំពូលរបស់អង្គការណាតូ ដែលបានប្រព្រឹត្តិទៅនៅរដ្ឋធានី Vilnius របស់លីទុយអានី កាលពីខែកក្កដាកន្លងទៅ ប្រធានាធិបតីលោក Erdogan ននិយាយថា លោកនឹងដាក់ជូនសំណុំឯកសារសុំចូលរួមណាតូរបស់ស៊ុយអែត ទៅកាន់សភា ដើម្បីធ្វើការអនុម័តផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ