ប្រធានាធិបតីទួរគីមានគោលបំណងកែលំអទំនាក់ទំនងជាមួយអាល្លឺម៉ង់និង EU នាឆ្នាំ ២០១៨

(VOVWORLD) - នាថ្ងៃទី ២៨ ធ្នូ ប្រធានាធិបតីទួរគី លោក Recep Tayyip Erdogan បានសម្តែងក្តីសង្ឃឹមអំពីការកែលំអទំនាក់ទំនងជាមួយអាល្លឺម៉ង់និងសហភាពអឺរ៉ុប (EU) បន្ទាប់ពីភាពតានតឹងក្នុងទំនាក់ទំនងទ្វេភាគីនាឆ្នាំ ២០១៧។ 
ប្រធានាធិបតីទួរគីមានគោលបំណងកែលំអទំនាក់ទំនងជាមួយអាល្លឺម៉ង់និង EU នាឆ្នាំ ២០១៨  - ảnh 1 ប្រធានាធិបតីទួរគីមានគោលបំណងកែលំអទំនាក់ទំនងជាមួយអាល្លឺម៉ង់និង EU នាឆ្នាំ ២០១៨ 

(VOVworld) – នាថ្ងៃទី ២៨ ធ្នូ ប្រធានាធិបតីទួរគី លោក Recep Tayyip Erdogan បានសម្តែងក្តីសង្ឃឹមអំពីការកែលំអទំនាក់ទំនងជាមួយអាល្លឺម៉ង់និងសហភាពអឺរ៉ុប (EU) បន្ទាប់ពីភាពតានតឹងក្នុងទំនាក់ទំនងទ្វេភាគីនាឆ្នាំ ២០១៧។ ក្នុងបទសម្ភាសដែលផ្សាយលើ កាសែតធំៗរបស់ទួរគី លោក  Erdogan បានឲ្យដឹងថា៖ Ankara កំពុងត្រូវការ «កាត់បន្ថយ អមតិ្តនិងបង្កើនមិត្តភ័ក្ត»។ ប្រធានាធិបតីទួរគីបានចាត់ទុកដែរថា៖ «គ្មានមូលហេតុណាមួយ» ដែលអាចរារាំងលោកបំពេញទស្សនកិច្ចនៅអាល្លឺម៉ង់ឬហូឡង់ឡើយ។ នេះជាប្រទេស EU ចំនួន ២ ដែល Ankara បានមានការជជែកវែកញែកដ៏តឹងរឹងទាក់ទិនដល់ការបោះឆ្នោត សកលនាឆ្នាំ ២០១៧ មក។ ថ្នាក់ដឹកនាំរូបនេះបានស្វាគមន៍ការដែលរដ្ឋអំណាចបែកឡាំងរិះ គន់សេចក្តីសម្រេចចិត្តរបស់ប្រធានាធិបតីអាមេរិក Donald Trump ដែលទទួលស្គាល់ Jerusalem ជារដ្ឋធានីរបស់អ៊ីស្រាអែល។ ការគាំទ្ររបស់ EU ចំពោះទស្សនៈរបស់ទួរគីក្នុង បញ្ហានេះអាចជាកត្តាជំរុញទំនាក់ទំនងទ្វេភាគីល្អប្រសើរថែមទៀត។ លោក   Erdogan  ក៏បានបើកចេញលទ្ធភាពបំពេញទស្សនកិច្ចនៅបារាំងនិងបុរីវ៉ាទីកង់នាឆ្នាំខាងមុខ៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ