ប្រធានាធិបតីបណ្ដោះអាសន្នអ៊ុយក្រែនមិនទទួលស្គាល់រដ្ឋអំណាចសាធារណៈ Crimea

ប្រធានាធិបតីបណ្ដោះអាសន្នអ៊ុយក្រែនមិនទទួលស្គាល់រដ្ឋអំណាចសាធារណៈ Crimea - ảnh 1
ប្រធានាធិបតីបណ្ដោះអាសន្នអ៊ុយក្រែនមិនទទួលស្គាល់រដ្ឋអំណាចសាធារណៈ Crimea (Fox News)

        Vovworld-មានប្រតិកម្មចំពោះការដែលសាធារណៈរដ្ឋស្វយ័ត្ន Crimea នាថ្ងៃ
ទី​៦​មិនាបានបោះឆ្នោតឯកភាពរៀបបញ្ចូលដំបន់ដីនេះចូលសហព័ន្ធរុស្ស៊ី
ប្រធានាធិបតី​បណ្ដោះអាសន្នអ៊ុយក្រែនលោក Oleksander Turchinov បាន​ប្រកាស​
ថា រដ្ឋអំណាចនៅទីនេះមិនស្របច្បាប់ឡើយ។

        លោក Turchinov បានចាត់ទុកថា រដ្ឋអំណាចនៅ Crimea រួមទាំងព្រឹទ្ធសភា​និងរដ្ឋាភិបាលព្រមទាំងរូបលោកនឹងចេញសេចក្តីថ្លែងការណ៍ស្ដីអំពី Crimea។
ក្នុងពេល​នោះឧបនាយករដ្ឋមន្ត្រីទីមួយសាធារណៈរដ្ឋស្វ័យយ័ត្ន Crimea លោក
Rustam Temirgaliev បានសង្កត់ធ្ងន់ថា សេចក្តីសំរេចចិត្តក្លាយទៅជាផ្នែកមួយចំណុះ​
សហព័ន្ធ​រុស្ស៊ីរបស់រដ្ឋអំណាច Crimea បានចូលជាធរមាននិងទាហានអ៊ុយក្រែន​
លើដែនដីរបស់ Crimea នឹងត្រូវបានចាត់ទុកជាជនឈ្លានពាន ដោយហេតុនេះ​ត្រូវ​ទម្លាក់អាវុធរឺចាកចេញពីដំបន់ដែនដីនេះ។

        ក្នុងព្រឹត្តការណ៍ទាក់ទិនមួយទៀត នាថ្ងៃដដែល សមាជិករដ្ឋាភិបាលចិន​លោក
Jang Jiechi ក្នុងការចរចារតាមទូរស័ព្ទជាមួយទីប្រឹក្សាសន្តិសុខ​ជាតិ​អាមេរិក​លោកស្រី
Susan Rice អំពីស្ថានភាពនៅអ៊ុយក្រែនបានសង្កត់ធ្ងន់ថា សិទ្ធិ​និងសិទ្ធិប្រយោជន៍
ស្របច្បាប់របស់ក្រុមជនជាតិភាគតិចអ៊ុយក្រែនគួរតែត្រូវបានយកចិត្តទុកដាក់ក្នុង
ពេលដោះស្រាយបញ្ហានៅប្រទេសនេះ។ ក្នុងពេលនោះនាថ្ងៃទី​៦មិនា ក្រោយរយៈ
ពេល៦ម៉ោងចរចារក្នុងកិច្ចប្រជុំវិសាមញ្ញមួយ ថ្នាក់ដឹកនាំនៃប្រទេស​ចំនួន២៨​ជា
សមាជិកសហភាពអឺរ៉ុប (EU) បានឯកភាពបង្កើនសម្ភាធទៅលើរុស្ស៊ីដោយការ​ផ្អាក​ចរចារស្ដីពីទិដ្ឋាកានិងគំរាមកំហែងអនុវត្តវិធានការដាក់ទណ្ឌកម្មសេដ្ឋកិច្ច​បំពេញ
បន្ថែម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ