ប្រធានាធិបតីប៉ាណាម៉ាមកបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម

(VOV) – តាមសេចក្តីអញ្ជើញរបស់ប្រធានរដ្ឋវៀតណាម Truong Tan Sang ប្រធានាធិប
តីប៉ាណាម៉ា Ricardo Martinelli Berrocal និងលោកជំទាវបានមកបំពេញទស្សនកិច្ចជា
ផ្លូវការនៅវៀតណាម ចាប់ពីថ្ងៃទី ២៤ ដល់ទី ២៧ តុលា។ បន្ទាប់ពីពិធីទទួលដ៏មហោ
ឡារឹក ថ្នាក់ដឹកនាំទាំង ២ រូបបានដំណើរការ ចរចារជាន់ខ្ពស់។ ប្រធានរដ្ឋ Truong Tan
 Sang ជឿជាក់ថា៖ ដំណើរទស្សនកិច្ច នៅវៀតណាមរបស់ប្រធានាធិបតីប៉ាណាម៉ា
Ricardo Martinelli Berrocal រួមចំណែកជំរុញទំនាក់ទំនងសហប្រតិបត្តិការវៀតណាម-ប៉ាណាម៉ាឲ្យខ្លាំងក្លា ថែមទៀត។ ប្រធានាធិបតីប៉ាណាម៉ា Ricardo Martinelli Berrocal វាយតំលៃខ្ពស់ចំពោះសមិទ្ធិផលដ៏ធំធេងដែលវៀតណាមទទួលបានក្នុងរយៈពេល
កន្លងមកនិងតួនាទីសកម្មរបស់វៀតណាមក្នុងបញ្ហាតំបន់និងអន្តរជាតិ។ បន្ទាប់ពី
ការចរចារ ប្រធានរដ្ឋ Truong Tan Sang និងប្រធានាធិបតីប៉ាណាម៉ា Ricardo Martinelli
Berrocal បានជួបជាមួយអ្នកសារព័ត៌មានជាមួយធ្វើជាកស្សិនសាក្សីពិធីចុះហេត្ថ លេខាលើកិច្ចព្រមព្រៀងវប្បធម៌រវាងរដ្ឋាភិបាលវៀតណាមនិងរដ្ឋាភិបាលប៉ាណាម៉ា
អនុស្សរណៈអំពីការបង្កើតយន្តការស្រាវជ្រាវទ្វេភាគីរវាងក្រសួងការបរទេសនៃ
ប្រទេសទាំង ២។

ប្រធានាធិបតីប៉ាណាម៉ាមកបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម  - ảnh 1
ប្រធានាធិបតីប៉ាណាម៉ា Ricardo Martinelli Berrocal និងលោកជំទាវ បានមកបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម (Image: Internet)

នាថ្ងៃដ៍ដែល អគ្គលេខាបក្សកម្មុយនិស្តវៀតណាម Nguyen Phu Trong បានទទួល 
ជួបសន្ទនាជាមួយប្រធានាធិបតីប៉ាណាម៉ា Ricardo Martinelli Berrocal។នារៀលនាថ្ងៃដ៍
ដែលប្រធានរដ្ឋសភាវៀតណាម Nguyen Sinh Hung បានទទួល ជួបសន្ទនាជាមួយ
ប្រធានាធិបតីប៉ាណាម៉ា Ricardo Martinelli Berrocal៕

ប្រតិកម្មទៅវិញ

ផ្សេងៗ