ប្រធានាធិបតីបារាំងថ្លែងសុន្ទរកថាទៅកាន់រដ្ឋសភាអាមេរិក

(VOVWORLD) -ក្នុងបទសុន្ទរកថាពោលខាងលើ លោក Emmanuel Macron បានឲ្យដឹងថា៖ សណ្តាប់ធ្នាប់ពិភពលោកក្នុងសតវត្សរ៍ទី ២១ អាចត្រូវបានស្ថាបនាឡើងដោយផ្អែកទៅលើលទ្ធិពហុភាគីនិយមថ្មីប្រកបដោប្រសិទ្ធភាព ការទទួលខុសត្រូវថែមទៀត និងឆ្ពោះទៅរកលទ្ធផល។
ប្រធានាធិបតីបារាំងថ្លែងសុន្ទរកថាទៅកាន់រដ្ឋសភាអាមេរិក - ảnh 1ប្រធានាធិបតីបារាំងថ្លែងសុន្ទរកថាទៅកាន់រដ្ឋសភាអាមេរិក 

នាថ្ងៃទី ២៥ មេសា ប្រធានាធិបតីបារាំង Emmanuel Macron បានថ្លែងសុន្ទរកថាទៅកាន់រដ្ឋសភាអាមេរិក ក្នុងនោះ ថ្នាក់ដឹកនាំបារាំងបានអំពាវនាវឲ្យអាមេរិកបោះបង់ចោលលទ្ធិជាតិនិយម ហើយរក្សារឹងមាំនូវឧត្តមគតិដែលមានចរិតលក្ខណៈសកលអំពីកិច្ចសហប្រតិបត្តិការក្នុងការទប់ទល់នឹងលទ្ធិភេរវកម្ម និងការសាកល្បងផ្សេងៗទៀត។

ក្នុងបទសុន្ទរកថាពោលខាងលើ លោក Emmanuel Macron បានឲ្យដឹងថា៖ សណ្តាប់ធ្នាប់ពិភពលោកក្នុងសតវត្សរ៍ទី ២១ អាចត្រូវបានស្ថាបនាឡើងដោយផ្អែកទៅលើលទ្ធិពហុភាគីនិយមថ្មីប្រកបដោយប្រសិទ្ធភាព ការទទួលខុសត្រូវថែមទៀត និងឆ្ពោះទៅរកលទ្ធផល។ ក្រៅពីនេះ ប្រធានាធិបតីបារាំងក៏បានសង្កត់ធ្ងន់ទៅលើសេរីភាពខាងពាណិជ្ជកម្ម និងបញ្ហាបម្រែបម្រួលអាកាសធាតុ។ លោករូបនេះបានអះអាងថា៖ ពិភពលោកត្រូវការខឿនពាណិជ្ជកម្មឧស្សាហកម្ម និងសេរីភាព ព្រមទាំងចាត់ទុកថា៖ សង្គ្រាមពាណិជ្ជកម្មមួយរវាងសម្ព័ន្ធមិត្ត និងមិនសមស្របជាមួយបេសកកម្ម ប្រវត្តិសាស្ត្រ និងការសន្យាឡើយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ