ប្រធានាធិបតីប្រេស៊ីលលោកស្រី Rousseff អះអាងថា នឹងការពារយុត្តិធម៌និងប្រជាធិបតេយ្យ

ប្រធានាធិបតីប្រេស៊ីលលោកស្រី Rousseff អះអាងថា នឹងការពារយុត្តិធម៌និងប្រជាធិបតេយ្យ - ảnh 1
លោកស្រី Dilma Rousseff ថ្លែងមតិនៅសន្និសីទកាសែតនៅរដ្ឋធានី Brasilia កាលពីថ្ងៃទី១៦ សីហា (រូបថត៖EPA/TTXVN)

(VOVworld) - ប្រធានាធិបតីប្រេស៊ីលលោកស្រី Dilma Rousseff ជាអ្នកដែលត្រូវ
បានរដ្ឋសភាដកដំណែង នាថ្ងៃទី១៩ សីហា បានឲ្យដឹងថា នឹងការពារដោយខ្លួនឯង
ចំពោះមុខសម័យប្រជុំចុងក្រោយនៅព្រឹទ្ធសភាស្ដីអំពីការបណ្ដេញលោកស្រីរូបនេះ
ចេញពីតំណែងជាផ្លូវការ នាថ្ងៃទី២៥ សីហា ខាងមុខ ដើម្បី ការពារយុត្តិធម៌និង
ប្រជាធិបតេយ្យ។ឆ្លើយសម្ភាសន៍សារព័ត៌មានបរទេស លោកស្រី Rousseff បាន
សំដែងក្ដីសង្ឃឹមថា យុត្តិធម៌នឹងត្រូវបានអនុវត្តន៍ ប្រជាធិប តេយ្យនឹងឈ្នះហើយ
លោកស្រីមានការទទួលខុសត្រូវចូលរួមសម័យប្រជុំខាង មុខនៅព្រឹទ្ធសភាដោយ
មិនទុកពេលឲ្យអ្នកធ្វើការដ្ឋប្រហារតំណាងឲ្យ ព្រឹទ្ធសភាប្រេស៊ីលបានឡើយ។
អង្គជំនុំជំរះនយោបាយរបស់លោកស្រី Rousseff អាចអូសបន្លាយក្នុងរយៈពេល៥ថ្ងៃ
 ហើយនាថ្ងៃទី២៩ សីហា លោកស្រីប្រធានា ធិបតីរូបនេះនឹងថ្លែងមតិចំពោះមុខ
រដ្ឋសភា។នេះជាលើកដំបូងដែលលោកស្រីរូបនេះចូលរួមអង្គរជំនុំជំរះកាត់ទោស
ខ្លួន ចាប់តាំងពីត្រូវផ្អាកពីការងារកាលពីថ្ងៃទី ១២ ឧសភាកន្លងទៅ។ក្នុងសម័យ
ប្រជុំនេះនៅព្រឹទ្ធសភា ប្រសិនបើសមាជិកសភា ចំនួន៥៤ ពោលគឺ២ភាគ៣
បរិមាណអសនៈព្រឹទ្ធសភាបោះសម្លេងគាំទ្រ គឺលោក ស្រី Rousseff នឹងត្រូវបាន
បណ្ដេញចេញពីតំណែងជាផ្លូវការ តាមនោះបញ្ចប់ រយៈពេល១៣ឆ្នាំកាន់អំណាច់
របស់ភាគីឆ្វេងនិយម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ