ប្រធានាធិបតីប៉ាឡេស្ទីន មានផែនការចូលរួមពិធីបុណ្យសពរបស់អតីតប្រធានាធិបតីអ៊ីស្រាអ៊ែល

ប្រធានាធិបតីប៉ាឡេស្ទីន មានផែនការចូលរួមពិធីបុណ្យសពរបស់អតីតប្រធានាធិបតីអ៊ីស្រាអ៊ែល - ảnh 1
ប្រធានាធិបតីប៉ាឡេស្ទីនលោក Mahmoud Abbas (រូបថត៖Sigmalive)

(VOVworld) - មន្ត្រីមួយរូបរបស់ប៉ាឡេស្ទីន នាថ្ងៃទី២៩ កញ្ញា ឲ្យដឹងថា ប្រធានា
ធិបតីលោក Mahmoud Abbas មានផែនការទៅកាន់ក្រុង Jerusalem នាថ្ងៃទី៣០ កញ្ញា
 ដើម្បីចូលរួមពិធីបុណ្យសពអតីតប្រធានាធិបតីអ៊ីស្រាអ៊ែលលោក Shimon Peres។
ក្នុងពេលនោះ អង្គភាពមួយក្រោមឱវាទក្រសួងការពារជាតិអ៊ីស្រាអ៊ែលឲ្យដឹងថា
លោក Abbas បានស្នើរឲ្យប្រទេសនេះរៀបចំឲ្យលោកចូលរួមពិធីបុណ្យសពអតីត
ប្រធានាធិបតីលោក Peres។
អតីតប្រធានាធិបតីលោក Shimon Peres បានលាចាកលោកនៅក្រុង Tel Aviv
នៅអាយុ៩៣ឆ្នាំ។នាឆ្នាំ១៩៩៤ លោក Peres ត្រូវបានប្រគល់ជូនពានរង្វាន់ Nobel
 សន្តិភាពរួមជាមួយអតីតនាយករដ្ឋមន្រ្តីអ៊ីស្រាអ៊ែលលោក Yitzhak Rabin និងអតីត
ប្រធានាធិបតីប៉ាឡេស្ទីនលោក Yasser Arafat ដើម្បីការរួមវិភាគទាន ក្នុងជំនួប
ចរចារសន្តិភាពដែលនាំទៅកិច្ចព្រមព្រៀងសន្តិភាព Oslo មានលក្ខណៈ ប្រវត្តិ
សាស្ត្ររវាងអ៊ីស្រាអ៊ែលមនិងប៉ាឡេស្ទីន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ