ប្រធានាធិបតីប៉ាឡេស្ទីនត្រៀមខ្លួនជាស្រេចដើម្បីធ្វើកិច្ចសន្ទនាជាមួយនាយករដ្ឋមន្ត្រីអ៊ីស្រាអែលនៅទីក្រុងម៉ូស្គូ

(VOVWORLD) -   នាថ្ងៃទី ១៦ ខែមេសា រដ្ឋមន្ត្រីការបរទេសប៉ាឡេស្ទីន លោក Riyad al-Maliki បានឲ្យដឹងថា ប្រធានាធិបតីប៉ាឡេស្ទីន លោក Mahmoud Abbas បានត្រៀមខ្លួនជាស្រេចជួបជាមួយនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netayahu ដោយគ្មានលក្ខណៈណាមួយឡើយ ប្រសិនបើកិច្ចប្រជុំនេះប្រព្រឹត្តទៅនៅទីក្រុងម៉ូស្គូក្រោមអាធិបតីភាពរបស់ធានាធិបតីរុស្ស៊ីលោក Putin។
ប្រធានាធិបតីប៉ាឡេស្ទីនត្រៀមខ្លួនជាស្រេចដើម្បីធ្វើកិច្ចសន្ទនាជាមួយនាយករដ្ឋមន្ត្រីអ៊ីស្រាអែលនៅទីក្រុងម៉ូស្គូ - ảnh 1 រដ្ឋមន្ត្រីការបរទេសប៉ាឡេស្ទីន លោក Riyad al-Maliki 

ទន្ទឹមនឹងនេះ រដ្ឋមន្រ្តីការបរទេសប៉ាឡេស្ទីនក៏បានក្រើនរំលឹកថានាបច្ចុប្បន្ននេះមិនទាន់មានសំណើរជាក់ស្តែងណាមួយ ដើម្បីរៀបចំកិច្ចប្រជុំដូច្នេះទេ។ គួរបញ្ជាក់ថា លោក Riyag al-Maliki កាលពីថ្ងៃទី ១៦ ខែមេសា បានពិភាក្សាជាមួយសមភាគីរុស្ស៊ី លោក Sergey Lavrov អំពីដំណោះស្រាយសំរាប់ស្ថានភាពនៅតំបន់មជ្ឈឹមបូព៌ា។ លោក al-Maliki កំពុងមានវត្តមាននៅទីក្រុងម៉ូស្គូ ដើម្បីចូលរួមសម័យប្រជុំលើកទី ៥ នៃវេទិកាសហប្រតិបត្តិការរុស្ស៊ី - អារ៉ាប់កំរិតថ្នាក់រដ្ឋមន្ត្រី៕

ប្រតិកម្មទៅវិញ

ផ្សេងៗ