ប្រធានាធិបតីប៉ាឡេស្ទីនបំពេញទស្សនកិច្ចនៅចិន

ប្រធានាធិបតីប៉ាឡេស្ទីនលោក​ Mahmoud Abbas នា​ថ្ងៃ៥ ឧសភា បានទៅកាន់
ប៉េកាំង ចាប់ផ្ដើមដំណើរទស្សនកិច្ចជាផ្លូវការនៅប្រទេសចិនក្នុងរយៈពេល៣ថ្ងៃ
តាមសេចក្ដីអញ្ជើញរបស់ប្រធានរដ្ឋ Xi Jinping។នេះជាដំណើរទស្សនកិច្ចដំបូង
របស់អ្នកដឹកនាំមជ្ឈឹមបូព៌ា១រូបនៅចិន ក្រោយពីប្រទេសនេះមានថ្នាក់ដឹកនាំថ្មី។
ប្រធានាធិបតី Mahmoud Abbas នឹងជួបសន្ទនាជាមួយថ្នាក់ដឹកនាំចិន ស្ដីអំពីបណ្ដា
វិធានការជំរុញទំនាក់ទំនងទ្វេភាគី ផ្លាស់ប្ដូរយោបល់អំពីបញ្ហានៅក្នុងតំបន់ និង
អន្តរជាតិ ដែលប្រទេសទាំង២រួមយកចិត្តទុកដាក់។ប្រធានាធិបតី Mahmoud Abbas ក៏បានជូនដំណឹងជាមួយថ្នាក់ដឹកនាំចិនឧបសគ្គនានាក្នុងដំណើសន្តិភាពនៅ
មជ្ឈឹមបូព៌ា ក៏ដូចជាការសាកល្បង ដែលរដ្ឋអំណាចប៉ាឡេស្ទីនកំពុងប្រឈមមុខ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ