ប្រធានាធិបតីប៉ាឡេស្ទីនព្រមានដកការទទួលស្គាល់ចំពោះអ៊ីស្រាអ៊ែល

ប្រធានាធិបតីប៉ាឡេស្ទីនព្រមានដកការទទួលស្គាល់ចំពោះអ៊ីស្រាអ៊ែល - ảnh 1
ប្រធានាធិបតីប៉ាឡេស្ទីនលោក Mahmoud Abbas (រូបថត៖AP/TTXVN)

(VOVworld) - ប្រធានាធិបតីប៉ាឡេស្ទីនលោក​ Mahmoud Abbas នាថ្ងៃទី៣០
វិច្ឆិកា ព្រមានថា ប្រសិនបើអ៊ីស្រាអ៊ែលមិនទទួលស្គាល់រដ្ឋប៉ាឡេស្ទីននោះគឺលោក
នឹងដកការទទួលស្គាល់របស់ប៉ាឡេស្ទីនចំពោះអ៊ីស្រាអ៊ែលផងដែរ។អញ្ជើញថ្លែង
មតិនៅមហាសន្និបាតលើកទី៧របស់គណៈបក្ស Fatah ប្រធានា ធិបតីលោក Abbas
 សង្កត់ធ្ងន់ថា ប្រជាជនប៉ាឡេស្ទីនកំពុងខំប្រឹងប្រែងជំរុញការគោរពគ្នា ដោយហេតុ
នេះ ការទទួលស្គាល់អ៊ីស្រាអ៊ែលនឹងមិនស្ថិតស្ថិរជារៀង រហូត ប្រសិនបើអ៊ីស្រាអ៊ែល
មិនទទួលស្គាល់ប៉ាឡេស្ទីនជារដ្ឋមួយ។លោក Abbas ក៏បានប្រកាសដែរថា ដោយ
មិនអើពើដល់អំពើទន្ទ្រានកាន់កាប់ កសាងទីប្រជុំជន បំផ្លាញផ្ទះ របស់អ៊ីស្រាអ៊ែល
នោះ ប្រជាជនប៉ាឡេស្ទីននឹងរស់នៅលើដែនដីរបស់ ខ្លួនហើយ Jerusalem ខាងកើត
នឹងជារដ្ឋធានីរបស់រដ្ឋប៉ាឡេស្ទីន។ក្នុងបទថ្លែងមតិពោលខាងលើ លោក Abbas ក៏
បានអំពាវនាវឲ្យចលនាអ៊ីស្លាម Hamas ឆ្ពោះទៅការផ្សះផ្សាជាតិតាមរយៈប្រជាធិ
បតេយ្យ ព្រមទាំងដាស់តឿនឲ្យ រៀបចំការបោះឆ្នោតសកលដើម្បីនាំមកនូវសាមគ្គី
ភាពជូនប្រជាជនប៉ាឡេស្ទីន គ្រប់ស្រទាប់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ