ប្រធានាធិបតីម៉ុងហ្គោលីធ្វើទស្សនកិច្ចនៅបញ្ជាការដ្ឋាននគរបាលចល័ត

(VOVWORLD) - ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅវៀតណាម នាព្រឹកថ្ងៃទី២ ខែវិច្ឆិកា នៅមជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈ បញ្ជាការដ្ឋាននគរបាលចល័ត ដែលមានទីស្នាក់ការនៅទីក្រុងហាណូយ ប្រធានាធិបតីម៉ុងហ្គោលីលោក Ukhnaagiin Khurelsukh និងប្រធានរដ្ឋវៀតណាមលោក Vo Van Thuong បានអញ្ជើញមកទស្សនា និងទស្សនាការសម្តែងសកម្មភាពរបស់កងកម្លាំងនគរបាលចល័តវៀតណាម។

ប្រធានាធិបតីម៉ុងហ្គោលីធ្វើទស្សនកិច្ចនៅបញ្ជាការដ្ឋាននគរបាលចល័ត - ảnh 1ប្រធានាធិបតីម៉ុងហ្គោលី Ukhnaagiin Khurelsukh អញ្ជើញទស្សនានៅបញ្ជាការដ្ឋាននគរបាលចល័តវៀតណាម (រូបថត៖ dangcongsan.vn)

នគរបាលចល័ត គឺជាកម្លាំងស្នូលដែលអនុវត្តវិធានការប្រដាប់អាវុធដើម្បីការពារសន្តិសុខជាតិ រក្សាសណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គម។ ក្រសួងនគរបាលវៀតណាមត្រូវបានរដ្ឋាភិបាល និងប្រជាជនម៉ុងហ្គោលីផ្តល់ជូនសេះ ហើយបានបង្កើតកងនគរបាលចល័តទ័ពសេះតាំងពីឆ្នាំ ២០១៩ ដែលរួមចំណែកធានាសន្តិសុខជាតិ និងរក្សាសណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គម។ នេះក៏ជានិមិត្តសញ្ញាដ៏រស់រវើកនៃទំនាក់ទំនងប្រពៃណី និងមិត្តភាពរវាងវៀតណាម និងម៉ុងហ្គោលី៕

ប្រតិកម្មទៅវិញ

ផ្សេងៗ