ប្រធានាធិបតីមីយ៉ាន់ម៉ាចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅអងគ្លេស
![ប្រធានាធិបតីមីយ៉ាន់ម៉ាចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅអងគ្លេស - ảnh 1](https://photo-cms-vovworld.zadn.vn/w730/uploaded/vovworld/cqjwqkrwq/2013_07_16/myanmar.jpg) |
ប្រធានាធិបតីមីយ៉ាន់ម៉ា លោក U Thein Sein (Image: Vietnamplus) |
(VOVworld) – នាថ្ងៃទី ១៥ កក្កដា ប្រធានាធិបតីមីយ៉ាន់ម៉ា លោក U Thein Sein បានចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅអងគ្លេសក្នុងរយៈពេល ២ ថ្ងៃ។ ថ្លែងមតិក្នុងពិធីទទួលជួបសន្ទនាជាមួយប្រធានាធិបតី Thein Sein នាយករដ្ឋមន្ត្រី
អង់គ្លេស លោក David Cameron បានវាយរំលៃខ្ពស់ចំពោះសមិទ្ធិផលដែលមីយ៉ាន់ម៉ា
ទទួលបាន តាមរយៈការកែទម្រង់ ហើយ អះអាងថា៖ នាបច្ចុប្បន្ន អង់គ្លេសនិងមីយ៉ាន់
ម៉ាមានសក្កានុភាពសហប្រតិបត្តិការលើវិស័យជាជ្រើន។ បន្ទាប់ពីដំណើរទស្សនកិច្ច
នៅអង់គ្លេស ប្រធានាធិបតី Thein Sein នឹងទៅបំពេញ ទស្សនកិច្ចនៅបារាំង។ គិតតាំង
ពីឆ្នាំ ២០១១ មកទំនាក់ទំនងរវាងមីយ៉ាន់ម៉ានិង លោកខាងលិចត្រូវបានកែលំអរយ៉ាង
សកម្ម អាស្រ័យដោយមីយ៉ាន់ម៉ាបានដំណើរការកែទម្រង់។ សហភាពអឺរ៉ុបនិងអាមេរិក
បានលុបចោលបទដាក់ទណ្ឌកម្មភាគច្រើនចំពោះប្រទេសអាស៊ី-អាគ្នេយ៍នេះ។ ដោយ
ហេតុនេះ មីយ៉ាន់ម៉ាកំពុងក្លាយទៅជាទីកន្លែងវិនិយោគគួរឲ្យទាក់ទាញចំពោះក្រុមហ៊ុន
បរទេស៕