ប្រធានាធិបតីរុស្ស៊ី Vladmir Putin ធ្វើពិធីសច្ចាប្រណិធានទទួល តំណែងនាថ្ងៃទី៧ឧសភា។

ថ្ងៃទី​៧​ឧសភា លោក Vladmir Putin ជាជនដែលបានជាប់ឆ្នោតក្នុងការ
បោះឆ្នោតប្រធានាធិបតីរុស្ស៊ី​   នាថ្ងៃទី៤មិនាកង្លងទៅបានធ្វើពិធីសច្ចា
ប្រណិធានទទួលតំណែងជាផ្លូវការ។ក្នុងពិ​ធីនេះ លោក Vladmir Putin
បានសន្យាថា: ក្នុងថានះជា ប្រធានាធិបតីរុស្ស៊ី​   លោកនឹងគោរព​ការពារ
សិទ្ឋិសេរីភាពរបស់ប្រជាជន​ប្រតិបត្តិ​និងការពាររដ្ឋធម្មនុញ្ញ រុស្ស៊ី​   ។លោក
ក៍បានអះអាងថានឹងការពារអធិបតេយ្យភាព ឯករាជ សន្តិសុខ និងបូរណភាព
ដែនដីរបស់រុស្ស៊ីជាដើម។មុននោះលោកបានសន្យាថា នឹងប្រមូលផ្តុំអនុវត្ត
វិស័យសំខាន់ចំនួន៤ក្នុងនោះមានគំណែទម្រង់ប្រព័ន្ឋនយោបាយ ពង្រីក
ប្រជាធិបតេយ្យ ជំរុញការអភិវឌ្ឍន៍សេដ្ឋកិច្ច​សង្គម បង្កើនការពារប្រទេស​
និងពង្រឹងសន្តិសុខជាតិជាដើម។ លោក Vladmir Putinបានសង្កត់ធ្ងន់ថែម
ទៀតថា ការសាកល្បងធំបំផុតចំពោះរុស្ស៊ីគឺការដែលNATO និងអាមេរិកមាន
ឧបាយកលពិនិត្យមើលសណ្តាប់ធ្នាប់ពិភពលោកនាបច្ចុប្បន្នឡើងវិញ តាម
ទិសបំរើបណ្តាផលប្រយោធន៍របស់លោកខាងលិច។ លោក Vladmir Putin
កើតនាថ្ងៃទី7 តុលាឆ្នាំ​​​​​  ១៩៥២  ។ នាថ្ងៃទី៣១ធ្នូឆ្នាំ​​​​​ ១៩៩៩  លោកត្រូវបានតែង
តាំងធ្វើជា ប្រធានាធិបតីរុស្ស៊ី​  និងជាប់ឆ្នោតជា ប្រធានាធិបតីរុស្ស៊ីក្នុងការបោះ
ឆ្នោត ប្រធានាធិបតីរុស្ស៊ីនាឆ្នាំ២០០០។ លោកកាន់ដំណែងជានាប្រមុខរដ្ឋរុស្ស៊ី
ក្នុងអណត្តិ២ជាបន្តបន្ទាបពីឆ្នាំ​២០០០-២០០៨។ក្រោយនោះលោកផ្ទេទៅធ្វើជា
នាយករដ្ឋមន្រ្តីរុស្ស៊ីអាណត្តិ​២០០៨-២០១២៕



​​​​​​​​​​​​​​​​​​​​​                              

ប្រធានាធិបតីរុស្ស៊ី   Vladmir Putin ធ្វើពិធីសច្ចាប្រណិធានទទួល តំណែងនាថ្ងៃទី៧ឧសភា។  - ảnh 1
Image: Internet

ប្រតិកម្មទៅវិញ

ផ្សេងៗ