ប្រធានាធិបតីរុស្ស៊ី:៖ ការកែលម្អទំនាក់ទំនងទ្វេភាគីគឺពឹងផ្អែកលើអាមេរិក

(VOVWORLD) -តាមភ្នាក់ងារសារព័ត៌មាន Sputnik ថា ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin នាថ្ងៃទី ១១ មករា បានអះអាងថា ការកែលម្អទំនាក់ទំនងស្ស៊ី - អាម៉េរិក នឹងអាស្រ័យដោយវ៉ាស៊ីនតោនសម្រេច ហើយមិនអាស្រ័យដោយម៉ូស្គូសម្រេច ឡើយ។
ប្រធានាធិបតីរុស្ស៊ី:៖ ការកែលម្អទំនាក់ទំនងទ្វេភាគីគឺពឹងផ្អែកលើអាមេរិក - ảnh 1ប្រធានាធិបតីរុស្ស៊ី:៖ ការកែលម្អទំនាក់ទំនងទ្វេភាគីគឺពឹងផ្អែកលើអាមេរិក 

តាមភ្នាក់ងារសារព័ត៌មាន Sputnik ថា ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin នាថ្ងៃទី ១១ មករា បានអះអាងថា ការកែលម្អទំនាក់ទំនងស្ស៊ី - អាម៉េរិក នឹងអាស្រ័យដោយវ៉ាស៊ីនតោនសម្រេច ហើយមិនអាស្រ័យដោយម៉ូស្គូសម្រេច ឡើយ។ ថ្លែងមតិជាមួយមជ្ឈដ្ឋានថ្នាក់ដឹកនាំនៃប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ីនោះ លោក Putin បានឲ្យដឹងថា៖ នាពេលនេះ ការកែលម្អទំនាក់ទំនងទ្វេភាគីគឺមិនអាស្រ័យដោយយើងខ្ញុំទេ គឺអាស្រ័យដោយភាគីអាមេរិកឯណោះ។ យ៉ាងណាមិញ អាមេរិកអាចនឹងដឹងថា គេក៏យកចិត្តទុកដាក់ចំពោះការកែលម្អទំនាក់ទំនងជាមួយរុស្ស៊ី ដូចការយកចិត្តទុកដាក់ចំពោះផលប្រយោជន៍ជាតិរបស់គេដែរឬទេ។

 ក្រៅពីនេះ លោក Putin បានប្រកាសថាការចោទប្រកាន់របស់ទីក្រុងវ៉ាស៊ីនតោន ថាម៉ូស្គូជ្រៀតជ្រែកចូលក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិចគឺគ្មានន័យទេ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ