ប្រធានាធិបតីរុស្ស៊ី លោក V. Putin ត្រូវបានតែងតាំង​សម្រាប់​រង្វាន់​ណូបែលសន្តិភាពឆ្នាំ​២០២១

(VOVWORLD) - ទីភ្នាក់ងារសារព័ត៌មាន RIA NOVOSTI នៅថ្ងៃទី ២៤ ខែកញ្ញាបានផ្សាយព័ត៌មានថា ការតែងតាំងរបស់ លោក Sergei Komkov ត្រូវបានគណៈកម្មាធិការណូបែលអន្តរជាតិ ទទួលយកកាលពីថ្ងៃទី ១០ ខែកញ្ញា។
ប្រធានាធិបតីរុស្ស៊ី លោក V. Putin ត្រូវបានតែងតាំង​សម្រាប់​រង្វាន់​ណូបែលសន្តិភាពឆ្នាំ​២០២១ - ảnh 1 រធានាធិបតីរុស្ស៊ី លោក V. Putin (រូបថត៖Reuters/Sputnik)

ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin ត្រូវបានកវី និងជាបណ្ឌិតសភាចារ្យរុស្ស៊ី លោក Sergei Komkov អគ្គនិពន្ធនាយកកាសែត "President" តែងតាំងសម្រាប់រង្វាន់ណូបែលសន្តិភាពឆ្នាំ២០២១។ទីភ្នាក់ងារសារព័ត៌មាន RIA NOVOSTI នៅថ្ងៃទី ២៤ ខែកញ្ញាបានផ្សាយព័ត៌មានថា ការតែងតាំងរបស់ លោក Sergei Komkov ត្រូវបានគណៈកម្មាធិការណូបែលអន្តរជាតិ ទទួលយកកាលពីថ្ងៃទី ១០ ខែកញ្ញា។ សូមបញ្ជាក់ដែរថា គណៈកម្មាធិការណូបែលសន្តិភាពនឹងពិចារណាលើការតែងតាំងទាំងអស់ ហើយនឹងចេញសេចក្ដីប្រកាសជាផ្លូវការចាប់ពីខែមិនា ដល់ខែមេសា ឆ្នាំ ២០២១ ខាងមុខផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ