ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin អញ្ជើញថ្លែងសារសហព័ន្ធរុស្ស៊ីឆ្នាំ ២០២០

(VOVWORLD) - នារថ្ងៃទី ១៥ ខែមករា តាមម៉ោងតំបន់មូលដ្ឋាន នៅមជ្ឈមណ្ឌលពិព័រណ៍ជាតិ Manezh នៅទីក្រុងម៉ូស្គូ ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានថ្លែងសារសហព័ន្ធឆ្នាំ ២០២០ ទៅកាន់កិច្ចប្រជុំសហព័ន្ធដោយមានការចូលរួមរបស់ភ្ញៀវជិត ១៣០០ នាក់ និងអ្នកសារព័ត៌មានជាតិនិងអន្តរជាតិជិត ៩០០ នាក់។

ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin អញ្ជើញថ្លែងសារសហព័ន្ធរុស្ស៊ីឆ្នាំ ២០២០ - ảnh 1 ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin (រូបថត៖ AFP/ TTXVN)

ដំបូងឡើយ ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានផ្តោតលើគោលនយោបាយក្នុងប្រទេស។ ទាក់ទងនឹងបញ្ហាប្រជាសាស្ត្រវិញ លោក Putin បានសង្កត់ធ្ងន់លើភាពតានតឹងនៃសម័យកាលប្រជាសាស្រ្ត។ អត្រាកំណើតសរុបឆ្នាំ ២០១៩ មានចំនួន ១,៥ ដែលជាកម្រិតទាប។ លោក Putin ក៏បានអះអាងទៀតថារុស្ស៊ីចាំបាច់ត្រូវតែរួចផុត ពីអន្ទាក់ប្រជាសាស្ត្រ និងធានាកំណើនចំនួនប្រជាជននៃប្រទេសជាតិ ហើយលោកសង្តត់ធ្ងន់លើសារៈសំខាន់និងតួនាទីរបស់មជ្ឈមណ្ឌលថែទាំកុមារ ព្រមទាំងអំពាវនាវធ្វើសកម្មភាពលើគ្រប់វិស័យដើម្បីជួយឧបត្ថម្ភដល់គ្រួសារផងដែរ។ ជាមួយនឹងវិស័យជីវភារស់នៅ លោក Putin បានសង្កត់ធ្ងន់ថាក្នុងប៉ុន្មានឆ្នាំខាងមុខនេះ នឹងបង្កើនថវិការជូនដល់សាលាឧត្តមសិក្សា និងផ្តល់អាទិភាពដល់សាកលវិទ្យាល័យក្នុងតំបន់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ