ប្រធានាធិបតីរុស្ស៊ី លោក​ Vladimir Putin អំពាវនាវឱ្យ​ប្រជាជន​ទៅបោះឆ្នោត​ដើម្បីប្រទេសជាតិ

(VOVWORLD) - អញ្ជើញថ្លែងសុន្ទរកថា កាលពីថ្ងៃទី ៣០ ខែមិថុនា ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានអំពាវនាវឱ្យប្រជាជនរុស្ស៊ីចូលរួមយ៉ាងសកម្មក្នុងការធ្វើប្រជាមតិ ស្ដីពីការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញនាថ្ងៃទី ១ ខែ កក្កដា ដើម្បីអនាគតដ៏ល្អប្រសើររបស់ប្រទេសជាតិ។
ប្រធានាធិបតីរុស្ស៊ី លោក​ Vladimir Putin អំពាវនាវឱ្យ​ប្រជាជន​ទៅបោះឆ្នោត​ដើម្បីប្រទេសជាតិ - ảnh 1 ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin (រូបថត៖ Getty)

លោក Vladimir Putin បានសង្តត់ធ្ងន់ថា សាមគ្គីភាពនឹងជួយរុស្ស៊ីដោះស្រាយភារកិច្ចដ៏លំបាកបំផុត ក្នុងគ្រាដំស្មុគស្មាញបំផុត។ លោក Putin បានអះអាងថា មានតែការអភិវឌ្ឍ សាមគ្គីភាព និងខ្លួនទីពឹងខ្លួនតែប៉ុណ្ណោះ ទើបប្រជាជនរុស្ស៊ីអាចធានាស្ថិរភាព សុវត្ថិភាព សុភមង្គលក្នុងជីវភាពរស់នៅ។ ហេតុដូច្នេះហើយ ការបោះឆ្នោតមិនត្រឹមតែដើម្បីធ្វើវិសោធនកម្មរដ្ឋធម្មនញ្ញប៉ុណ្ណោះទេ ថែមទាំងរួមចំណែកដល់ប្រទេសជាតិ ជាមួយខឿនអប់រំ វេជ្ជាសាស្ត្រទំនើប ប្រព័ន្ធសន្តិសុខសង្គមដ៏រឹងមាំ និងរដ្ឋអំណាចប្រកបដោយមានការទទួលខុសត្រូវចំពោះសង្គមមផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ