ប្រធានាធិបតីរុស្ស៊ី លោក V.Putin វាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងរុស្ស៊ី និងចិន

(VOVWORLD) -ប្រធានាធិបតីរុស្ស៊ី លោក V.Putin នាថ្ងៃទី ៨ មិថុនាបានមកដល់ប៉េកាំង ចាប់ផ្ដើមដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅចិនតាមការអញ្ជើញរបស់ប្រធានរដ្ឋចិនលោក Xi Jinping។

ប្រធានាធិបតីរុស្ស៊ី លោក V.Putin វាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងរុស្ស៊ី និងចិន - ảnh 1ប្រធានាធិបតីរុស្ស៊ី លោក V.Putin និង

ប្រធានរដ្ឋចិនលោក Xi Jinping 

បន្ទាប់ពីពិធីបដិសណ្ឋារកិច្ចថ្នាករដ្ឋនៅទីក្រុងប៉េកាំង ប្រធានាធិបតី V.Putin បានជួបពិភាក្សាការងារជាមួយប្រធានរដ្ឋចិន លោក Xi Jinping។

        នៅក្នុងជំនួបជាមួយ ប្រធានរដ្ឋចិន លោកXi Jinping នោះ លោក Putin បានអបអរសាទរជូនចំពោះលោក Xi Jinping។ លោក  Putin បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការស្ថិរភាពរវាងប្រទេសទាំងពីរ។ លោក  Putin បានសង្កត់ធ្ងន់ទៅលើចំណងមិត្តភាពជាប្រពៃណីនិងការគោរពគ្នាទៅវិញទៅមករវាងប្រជាជននៃប្រទេសទាំងពីរ។

        រីឯខ្លួនវិញ លោក Xi Jinping បានសង្តត់ធ្ងន់ថា៖ ការជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរគឺជាអាទិភាពចម្បងនៃប្រទេសេសទាំងពីរ ក្រៅពីនេះ ភាគីទាំងពីរក៏បានចូលរួមយ៉ាងសកម្មចំពោះបញ្ហាអន្តរជាតិផងដែរ៕

មុននេះលោក Putin ក៏មានជំនួបសន្ទនាជាមួយលោក Li Keqiang នាយករដ្ឋមន្ត្រីចិនផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ