ប្រធានាធិបតីរុស្ស៊ីទទួលជួបសន្ទនាជាមួយរដ្ឋមន្រ្តីការបរទេសអាមេរិកនៅទីក្រុង Sochi

ប្រធានាធិបតីរុស្ស៊ីទទួលជួបសន្ទនាជាមួយរដ្ឋមន្រ្តីការបរទេសអាមេរិកនៅទីក្រុង Sochi - ảnh 1
រដ្ឋមន្ត្រីការបរទេសអាមេរិកលោក John Kerry (រូបថត៖theguardian.com)

(VOVworld) - នាថ្ងៃទី១២ ឧសភា រដ្ឋមន្រ្តីការបរទេសអាមេរិកលោក John Kerry បាន
ជួបសន្ទនាជាមួយប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin នៅទីក្រុង Sochi របស់
រុស្ស៊ី។នេះជាជំនួបសន្ទនាថ្នាក់ខ្ពស់បំផុតរបស់អាមេរិកលើដែនដីរុស្ស៊ីតាំងពីវិវាទកម្ម
អ៊ុយក្រែនផ្ទុះឡើង។មុននោះ លោក John Kerry បានជួបចរចាជាមួយ សមភាគីរុស្ស៊ី
លោក Sergei Lavrov ក្នុងរយៈពេល៤ម៉ោង។ខ្លឹមសារដែលត្រូវបាន យកមកពិភាគ្សា
រវាងលោក Kerry និងមជ្ឈដ្ឋានថ្នាក់ដឹកនាំរុស្ស៊ី គឺ ស្ថានភាពនៅអ៊ុយក្រែន កម្មវិធី
នុយក្លេអ៊ែរ ជំលោះនៅស៊ីរីនិងបញ្ហាទ្វេភាគីនិង តំបន់ផ្សេងៗទៀតផង៕  

ប្រតិកម្មទៅវិញ

ផ្សេងៗ