ប្រធានាធិបតីរុស៊្សីទៅបំពេញទស្សនកិច្ចនៅអាល្លឺម៉ង់

(VOVworld) – ប្រធានាធិបតីរុស៊្សី លោក Vladimir Putin បានទៅបំពេញទស្សនកិច្ចនៅ
អាល្លឺម៉ង់ ក្នុងរយៈពេល ២ ថ្ងៃគឺថ្ងៃទី ៧ និងទី ៨ មេសា។ ក្នុងដំណើរទស្សកិច្ចនេះ ប្រធានាធិបតីរុស្ស៊ីបានជួបចរចារជាមួយអធិការបតីអាល្លឺម៉ង់ លោកស្រី Angela Merkel និងចូលរួមពិធីបើកផ្សារណាត់ឧស្សាហកម្ម Hanover។ គោលដៅនៃដំណើរទស្សកិច្ច
នៅអាល្លឺម៉ង់លើកនេះរបស់ប្រធានាធិបតីរុស៊្សីប្រមូលផ្តុំទៅលើផ្សព្វផ្សាយបណ្ដា
អង្គភាពអាជីវកម្មរុស៊្សីចំពោះដៃគូរយុទ្ធសាស្ត្រនៅអាល្លឺម៉ង់ និយាយរួម ក៏ដូចជា
ក្នុងអឺរ៉ុប និយាយដោយឡែក។ ផ្សាណាត់ឧស្សាហកម្មប្រចាំឆ្នាំ Hanover របស់អាល្លឺម៉ង់
គឺជាព្រឹត្តិការសំខាន់ ក្នុងកម្មវិធីទ្វេភាគី “ឆ្នាំរុស្ស៊ី នៅអាល្លឺម៉ង់” និង “ឆ្នាំអាល្លឺម៉ង់នៅរុស្ស៊ី” ដំណាក់កាលឆ្នាំ ២០១២-២០១៣។ ប្រទេសទាំង ២ មានផែនការលើកកំពស់តំលៃ
ពាណិជ្ជកម្មទ្វេភាគីឡើង ១០០ ពាន់លានដុល្លាអាមេរិក នាពេលខាងមុខ។ អាល្លឺម៉ង់គឺជាដៃគូរពាណិជ្ជកម្មធំទី ៣ របស់ររុស្ស៊ី បន្ទាប់ ចិន​និងហូឡង់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ