ប្រធានាធិបតីរុស្ស៊ីបានជ្រើសតាំងជាអ្នកមានការជះឥទ្ធិពលច្រើនបំផុតលើពិភពលោក
![ប្រធានាធិបតីរុស្ស៊ីបានជ្រើសតាំងជាអ្នកមានការជះឥទ្ធិពលច្រើនបំផុតលើពិភពលោក - ảnh 1](https://photo-cms-vovworld.zadn.vn/w730/uploaded/vovworld/cqjwqkrwq/2014_11_06/forbes-tong-thong-nga-putin-la-nguoi-quyen-luc-nhat-the-gioi.jpg) |
ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin |
(VOV)_ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បន្តជាអ្នកនាំមុខ នៅក្នុងបញ្ជី
រាយនាមប្រចាំឆ្នាំ ស្ដីអំពីអ្នកមានការជះឥទ្ធិពលច្រើនបំផុតលើពិភពលោក ដោយទស្សនាវត្ដីForbes ដ៏ល្បីឈ្មោះនៅអាមេរិករៀបចំឡើង។ នេះគឺជាលើកទីពីរហើយ
ដែលថ្នាក់ដឹកនាំរុស្ស៊ី ឈរលំដាប់ថ្នាក់ទី១នៅក្នុងបញ្ជីរាយនាមនេះ។
លើគេហទំព័ររបស់ខ្លួន Forbes បានអធិប្បាយអំពីបណ្ដាកត្តាដែលបានជួយ
ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin រក្សាបានលំដាប់ថ្នាក់ទី១ដោយមានបណ្ដា
ការរួមវិភាគទានចំពោះការអភិវឌ្ឍន៍នៅរុស្ស៊ី ក៏ដូចជាតួនាទីរបស់រុស្ស៊ីក្នុងការដោះ
ស្រាយបណ្ដាបញ្ហានៅមជ្ឈឹមបូពា៍ អ៊ុយក្រែន …លៗ។អ្នកឈរលំដាប់ថ្នាក់ទី២ គឺ
ប្រធានាធិបតីអាមេរិក លោក Barack Obama ៕