ប្រធានាធិបតីរុស្ស៊ីប្រកាសថាចង់ជួបសន្ទនាជាមួយអាមេរិកអំពី INF

(VOVWORLD) - នាថ្ងៃទី១១ ខែវិច្ឆិកា ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បានប្រកាស ថា ម៉ូស្គូមានបំណងចង់ជួបសន្ទនាជាមួយវ៉ាស៊ីនតោនអំពីសន្ធិសញ្ញា នុយក្លេអ៊ែរ រយៈចម្ងាយមធ្យម (INF) កាលពីសង្គ្រាមត្រជាក់។

  អញ្ជើញថ្លែងនៅលើកាណាល់ ទូរទស្សន៍ RT France ថ្នាក់ដឹកនាំរុស្ស៊ីរូបនេះបានអោយដឹងថា លោកអាចជួប សន្ទនាជាមួយសមភាគីអាមេរិកនៅខាងក្រៅកិច្ចប្រជុំកំពូលរបស់បណ្ដាប្រទេសមានខឿនសេដ្ឋកិច្ចអភិវឌ្ឍន៍និងទើបលេចចេញ (G20) នៅប្រទេសអាហ្សង់ទីន ដែលគ្រោងនឹងប្រព្រឹត្តទៅនាចុងខែវិច្ឆិកានេះ។

        កាលពីខែតុលា ប្រធានាធិបតីអាមេរិកលោក Donald Trump បានប្រកាស ថា វ៉ាស៊ីនតោននឹងដកខ្លួនចេញពី INF ដោយចោទម៉ូស្គូថា បានរំលោភបំពាន មាត្រានានាក្នុងឯកសារនេះ។ ប៉ុន្តែ រុស្ស៊ីបានអះអាងថា ខ្លួនជានិច្ចកាលគោរព INF យ៉ាងហ្មឺងម៉ាត់ ខណៈដែលអាមេរិកគឺជាភាគីដែលរំលោភបំពានទៅលើសន្ធិ សញ្ញានេះតែម្ដង។

        INF ត្រូវបានសហរដ្ឋអាមេរិកនិងសហភាពស៊ូវៀតចុះហត្ថលេខានាថ្ងៃទី៨ ខែធ្នូ ឆ្នាំ១៩៨៧។ តាមនោះ ភាគីទាំងពីរបានសន្យាថា មិនផលិត សាកពិសោធន៍ និងដាក់ពង្រាយកាំជ្រួចមីស៊ីលផ្លោងនិងកាំជ្រួចដំណើរបាញ់ពីដីគោកក្នុងរយៈ ចម្ងាយមធ្យមនិងខ្លី (ពី៥០០គីឡូម៉ែត្រដល់៥ពាន់៥រយគីឡូម៉ែត្រ) ឡើយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ