ប្រធានាធិបតីរុស្ស៊ីប្រកាសបើកយុទ្ធនាការយោធាពិសេសនៅ Donbass

(VOVWORLD) - នាព្រឹកថ្ងៃទី២៤ ខែកុម្ភៈ (ម៉ោងនៅវៀតណាម) ប្រធានាធិបតីរុស្ស៊ី លោក Vladmir Putin បានប្រកាសបើកយុទ្ធនាការពិសេសសំដៅការពារប្រជាជននៅសាធារណរដ្ឋប្រជាមានិត Donetsk (DPR) ស្វ័យប្រកាស និងសាធារណរដ្ឋប្រជាមានិត Luhansk (LPR) ស្វ័យប្រកាសនៅ Donbass ភាគខាងកើតប្រទេសអ៊ុយក្រែន។ ប្រធានាធិបតីរុស្ស៊ីបានអំពាវនាវឲ្យកងទ័ពអ៊ុយក្រែននៅក្នុងតំបន់ទម្លាក់អាវុធ។
ប្រធានាធិបតីរុស្ស៊ីប្រកាសបើកយុទ្ធនាការយោធាពិសេសនៅ Donbass - ảnh 1ប្រធានាធិបតីរុស្ស៊ី លោក Vladmir Putin (រូបថត៖ MikhailI Klimentev/SPUTNIK/AFP)

នៅក្នុងសុន្ទរកថាតាមទូរទស្សន៍នាព្រឹកថ្ងៃទី ២៤ កុម្ភៈ លោក Putin បានបញ្ជាក់ថា សកម្មភាពនេះគឺសមស្របនឹងមាត្រា ៥១ ផ្នែកទី ៧ នៃធម្មនុញ្ញអង្គការសហប្រជាជាតិការដាក់ទណ្ឌកម្មរបស់ក្រុមប្រឹក្សាសហព័ន្ធរុស្ស៊ី និងតាមសន្ធិសញ្ញាមិត្តភាព ជួយឧបត្ថម្ភគ្នាជាមួយ DPR និង LPR ដែលត្រូវបានរដ្ឋសភាផ្ដល់សច្ចាប័ន។

តាមផែនការ នាថ្ងៃទី ២៤ កម្ភៈ ថ្នាក់ដឹកនាំនៃក្រុមប្រទេសអភិវឌ្ឍន៍ជួរមុខនៅលើពិភពលោក (G7) នឹងបើកកិច្ចប្រជុំតាមអនឡាញ ដើម្បីពិភាក្សាបន្ទាន់អំពីបញ្ហាអ៊ុយក្រែន។ កាលពីថ្ងៃទី ២៣ កុម្ភៈ មហាសន្និបាតអង្គការសហប្រជាជាតិ បានបើកសម័យប្រជុំពេញអង្គស្តីពីស្ថានការណ៍នៅអ៊ុយក្រែន ដោយមានការចូលរូមពីប្រទេសជាសមាជិកជិត ២០០។ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានសង្កត់ធ្ងន់លើគោលការណ៍សមភាពអំពីអធិបតេយ្យខាងបូរណភាពទឹកដី និងឯករាជ្យភាពនយោបាយរបស់ប្រទេសសមាជិកអង្គការសហប្រជាជាតិ។ លោកអគ្គលេខាធិការ Guterres ក៏បានអះអាងថា អង្គការសហប្រជាជាតិគាំទ្រប្រជាជនអ៊ុយក្រែន។

កាលពីថ្ងៃទី ២៣ កុម្ភៈ សហភាពអឺរ៉ុប (EU) បានអនុវត្តន៍វិធានការបង្កកទ្រព្យសម្បត្តិ និងហាមប្រាមការឆ្លងចូល EU ចំពោះឥស្សរជនជាន់ខ្ពស់នៃក្រសួងការពារជាតិរុស្ស៊ី ព្រមទាំងដាក់ទណ្ឌកម្មរួមចំពោះខឿនសេដ្ឋកិច្ចរុស្ស៊ី តាមរយៈការរឹតត្បិតទីក្រុងម៉ូស្គូចេញមូលបត្របំណុលរដ្ឋាភិបាល ឬប្រមូលទុននៅទីផ្សារហិរញ្ញវត្ថុអឺរ៉ុប ហាមប្រាមការនាំចូលទំនិញពី Donetsk និង Luhansk ។ EU បានអះអាងថានេះត្រឹមតែជាផ្នែកដំបូងក្នុងកញ្ចប់វិធានការណ៍ "ដែលមិនធ្លាប់មានពីមុនមក" របស់ទីក្រុងព្រុចសែលទៅលើរុស្ស៊ីផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ