ប្រធានាធិបតីរុស្ស៊ីលោក V. Putin ទទួលជួបសន្ទនាជាមួយប្រធានរដ្ឋ គុយបាលោក R. Castro

(VOVworld) - តាមទីភ្នាក់ងារសារព័ត៌មាន TASS របស់រុស្ស៊ី ប្រធានាធិបតីប្រទេស
នេះលោក Vladimir Putin នាថ្ងៃទី៧ ឧសភា បានសំដែងការពេញចិត្តចំពោះការអភិ
វឌ្ឍន៍នៃទំនាក់ទំនងរុស្ស៊ី-គុយបានិងស្វាគមន៍ដំណើរទស្សនកិច្ច របស់ប្រធានរដ្ឋ
គុយបាលោក Raul Castro នៅក្រុងម៉ូស្គូ។ក្នុងជំនួបសន្ទនាជាមួយ លោក Raul Castro
 នៅវិមាន Kremlin ប្រមុខដឹកនាំរុស្ស៊ីរូបនេះ បានសង្កត់ធ្ងន់ថា ទំនាក់ទំនងរុស្ស៊ី-
គុយបាមានប្រវត្តិសាស្ត្រពីយូលង់មក ព្រមទាំងឲ្យដឹងថាប៉ុន្មាន ថ្ងៃនេះគឺជាឱកាស
រំលឹកខួបអនុស្សាវរីយ៍លើកទី៥៥នៃទិវាបង្កើតទំនាក់ទំនងការទូតរវាងប្រទេស
ទាំង២។
ប្រធានាធិបតីរុស្ស៊ីលោក V. Putin ទទួលជួបសន្ទនាជាមួយប្រធានរដ្ឋ គុយបាលោក R. Castro - ảnh 1
(រូបថត៖dailymail.co.uk)

រីឯខ្លួនវិញ លោកប្រធានរដ្ឋ Castro បានថ្លែងអំណរគុណដល់សមភាគីរុស្ស៊ីអំពី
សេចក្ដីអញ្ជើញមកកាន់រុស្ស៊ីចូលរួមពិធីរំលឹកខួបអនុស្សាវរីយ៍៧០ឆ្នាំនៃជ័យជំនះ លើលិទ្ធិហ្វាស៊ីសក្នុងសង្គ្រាមលោកលើកទី២ (ថ្ងៃទី៩ ឧសភា)។លោកបានឲ្យដឹង ថានៅគុយបាក៏កំពុងប្រព្រឹត្តទៅសកម្មភាពជាច្រើនសំដៅរំលឹកខួបអនុស្សាវរីយ៍
ព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដ៏មហិមារនេះផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ