ប្រធានាធិបតីរុស្ស៊ីអនុម័តលើផែនការស្តារសេដ្ឋកិច្ចឡើងវិញ

(VOVWORLD) - ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin នាថ្ងៃទី ២ ខែមិថុនា បានអនុម័តលើផែនការស្តារសេដ្ឋកិច្ចឡើងវិញ តាមសំណើររបស់នាយករដ្ឋមន្រ្តី លោក Mikhail Mishustin ។
ប្រធានាធិបតីរុស្ស៊ីអនុម័តលើផែនការស្តារសេដ្ឋកិច្ចឡើងវិញ - ảnh 1 ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin

ដូច្នេះ ប្រាក់ចំណាយសម្រាប់ផែនការនេះមានចំនួនរហូតដល់ ៧២,៧៥ ពាន់លានដុល្លារអាមេរិក ក្នុងគោល ដៅសំខាន់ គឺជួយឧប្ថម្ភដល់ប្រជាជន និងសហគ្រាស ដែលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយសារជំងឺរាតត្បាត COVID – 19។ ផែនការនេះមាន ៥០០ ចំណុច សំដៅរក្សាការផ្គត់ផ្ដង់ និងតម្រូវការក្នុងសង្គម ក៏ដូចជាចាប់ផ្ដើមលទ្ធភាពផលិតកម្មឡើងវិញ។ ផែនការនេះមាន ដំណាក់កាលចំនួន ៣ គឺ រក្សាស្ថានភាពប្រកប ដោយស្ថិរភាពដល់ឆ្នាំ ២០២០  ស្ដាឡើងវិញចាប់ពីដើមឆ្នាំ ២០២១ និងងាកទៅរកកំណើនក្នុងត្រីមាសទី ៤ ឆ្នាំ ២០២១ ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ