ប្រធានាធិបតីលោក Rouhani៖ អ៊ីរ៉ង់នឹងតបតវិញឲ្យសក្តិសមចំពោះការរំលោភ ទាំងអល់ទៅលើកិច្ចព្រមព្រៀងនុយក្លេអ៊ែ

(VOVWORLD) - ក្នុងពិធីធ្វើសច្ចាប្រណិធានចំពោះមុខរដ្ឋសភានាថ្ងៃទី៥ សីហា ប្រធានាធិបតីអ៊ីរ៉ង់លោក Hassan Rouhani ព្រមានអាមេរិកថា តេអេរ៉ង់នឹងតប តវិញឲ្យសក្ដិសមចំពោះការរំលោភបំពានណាក៏ដោយទៅលើកិច្ចព្រមព្រៀង នុយក្លេអ៊ែរ។
ប្រធានាធិបតីលោក Rouhani៖ អ៊ីរ៉ង់នឹងតបតវិញឲ្យសក្តិសមចំពោះការរំលោភ ទាំងអល់ទៅលើកិច្ចព្រមព្រៀងនុយក្លេអ៊ែ - ảnh 1 ប្រធានាធិបតីអ៊ីរ៉ង់លោក Hassan Rouhani (រូបថត៖Xinhua/TTXVN)

(VOVworld) - ក្នុងពិធីធ្វើសច្ចាប្រណិធានចំពោះមុខរដ្ឋសភានាថ្ងៃទី៥ សីហា ប្រធានាធិបតីអ៊ីរ៉ង់លោក Hassan Rouhani ព្រមានអាមេរិកថា តេអេរ៉ង់នឹងតប តវិញឲ្យសក្ដិសមចំពោះការរំលោភបំពានណាក៏ដោយទៅលើកិច្ចព្រមព្រៀង នុយក្លេអ៊ែរ។ លោក Rouhani បានសង្កត់ធ្ងន់ថា អ៊ីរ៉ង់នឹងមិនមែនជាភាគីដំបូង ដែលរំលោភបំពានទៅលើកិច្ចព្រមព្រៀងនុយក្លេអ៊ែរទេ ប៉ុន្តែនឹងមិនស្ងាមស្ងាត់ ប្រសិនបើអាមេរិកមិនគោរពការសន្យារបស់ខ្លួន ហើយអ៊ីរ៉ង់នឹងតបតវិញបទដាក់ ទណ្ឌកម្មដោយសកម្មភាពដ៏សក្តិសម។ អ៊ីរ៉ង់ចាត់ទុកថា បទដាក់ទណ្ឌកម្មថ្មីរបស់ អាមេរិក ជាពិសេសតម្រង់ទៅលើកម្មវិធីកាំជ្រួចរបស់តេអេរ៉ង់និងកម្លាំងឆ្មាំ បដិវត្តន៍នោះ ជាការរំលោភបំពានទៅលើកិច្ចព្រមព្រៀងនុយក្លេអ៊ែរ ដោយសារ វារារាំងតេអេរ៉ង់ស្ដារប្រក្រតីភាពទំនាក់ទំនងសេដ្ឋកិច្ចជាមួយពិភពលោក ហើយ ជះឥទ្ធិពលអាក្រក់ទៅលើការវិនិយោគពីបរទេស៕

ប្រតិកម្មទៅវិញ

ផ្សេងៗ