ប្រធានាធិបតីវេណេស៊ុយអេឡាបានអំពាវនាវឱ្យមានការបោះឆ្នោតសភាមុនកាលកំណត់

(VOVWORLD) - នាថ្ងៃទី ២០ ខែឧសភា ប្រធានាធិបតីវេណេហ្សេអេឡា លោកនីកូឡាម៉ាឌូរ៉ូ (Nicolas Maduro) បានស្នើឱ្យមានការរៀបចំបោះឆ្នោតរដ្ឋសភាមុនកាលកំណត់សារជាថ្មីម្តងទៀត ពោលគឺជាឱកាសដើម្បីដោះស្រាយវិបត្តិនយោបាយ សេដ្ឋកិច្ចនិងសង្គមនាពេលបច្ចុប្បន្ននៅប្រទេស អាមេរិកខាងត្បូងនេះ។
 ប្រធានាធិបតីវេណេស៊ុយអេឡាបានអំពាវនាវឱ្យមានការបោះឆ្នោតសភាមុនកាលកំណត់ - ảnh 1  ប្រធានាធិបតីនីហ្សេអេឡា លោកនីកូឡាម៉ាឌូរ៉ូ (Nicolas Maduro)

ថ្លែងនៅឯវិមានប្រធានាធិបតី Miraflores លោកម៉ាឌូរ៉ូបានអំពាវនាវឱ្យគណបក្សប្រឆាំងចូលរួមក្នុងការបោះឆ្នោតនេះ ដើម្បីឱ្យសមស្របរបៀបរបបរដ្ឋតែមួយគត់ដែលស្ថិតនៅភាពចម្រូងចម្រាសក្នុងប៉ុន្មានឆ្នាំកន្លងទៅ បន្ទាប់ពីតុលាការ កំពូលយុត្តិធម៌ (TSJ) ត្រូវបង្ខំឱ្យចេញដីកា ដោយមិនទទួលស្គាល់តួនាទីរបស់ ស្ថាប័ននីតិបញ្ញត្តិនេះ ដោយសារតែការរំលោភបំពានលើរដ្ឋធម្មនុញ្ញនាឆ្នាំ ២០១៧ ហើយអំណាចបានផ្ទេរទៅកាន់រដ្ឋសភាអាស្រ័យរដ្ឋធម្មនុញ្ញ។ ប្រធានាធិបតីម៉ាឌូរ៉ូបានមានប្រសាសន៍ថាការបោះឆ្នោតរដ្ឋសភាមុនពេលកំណត់នឹងជាសក្ខីភាពសំរាប់ការគាំទ្រយ៉ាងពេញលេញរបស់ប្រជាជនហើយនេះនឹងជាដំណោះស្រាយប្រកបដោយសន្តិភាពនិងប្រជាធិបតេយ្យចំពោះអ្វីដែលកំពុងកើតឡើងនៅប្រទេសវ៉េណេស៊ុយអេឡាផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ