ប្រធានាធិបតីស៊ូដង់បានប្រកាសអាសន្ន

(VOVWORLD) - នាថ្ងៃទី ២២ ខែកុម្ភៈ ប្រធានាធិបតីស៊ូដង់ លោក Omar al- Bashir បានប្រកាសរំលាយយរដ្ឋាភិបាលប្រទេសនេះ និងបង្កើតស្ថានភាពអាសន្ននៅលើទូទាំងប្រទេស។
ប្រធានាធិបតីស៊ូដង់បានប្រកាសអាសន្ន - ảnh 1 ប្រធានាធិបតីស៊ូដង់ លោក Omar al- Bashir

នេះបានចាត់ទុកថាជាការខិតខំប្រឹងប្រែងមួយ ដើម្បីពន្លត់រាល់បាតុកម្មដែលប្រឆាំងនឹងរដ្ឋាភិបាល ដែលបណ្តាលឱ្យមានបញ្ហាជាច្រើននៅប្រទេសនេះក្នុងរយៈពេលប៉ុន្មានសប្តាហ៍កន្លងទៅ។ ហេតុដូច្នោះហើយ រដ្ឋាភិបាលនៅថ្នាក់សហព័ន្ធនិងថ្នាក់ខេត្ត នឹងត្រូវបានរំសាយ ព្រមទាំងប្រកាសស្ថានភាពគ្រាអាសន្នក្នុងរយៈពេល ១ ឆ្នាំផងដែរ។ គួរបញ្ជាក់ថា បាតុកម្មបង្ហូរឈាមបានកើតឡើងនៅក្នុងប្រទេសអាហ្វ្រិកខាងកើត ចាប់ពីថ្ងៃទី ១៩ ខែធ្នូឆ្នាំ ២០១៨ នៅពេលដែលប្រជាជនប្រឆាំងជំទាស់នឹងការដែលរដ្ឋាភិបាលប្រទេសនេះបានបង្កើនតម្លៃនំប៉័ងឡើងដល់បីដង ព្រមទាំងសំដែងនូវការមិនពេញចិត្តចំពោះគោលនយោបាយគ្រប់គ្រងសេដ្ឋកិច្ចខុសឆ្គងរបស់រដ្ឋបាលរបស់ប្រធានាធិបតី លោក Bashir ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ