ប្រធានាធិបតីសាធារណះរដ្ឋ Panama Racardo Martinelli នឹងមកបំពេញទស្សនកិច្ចនៅវៀតណាម
ប្រធានាធិបតី សាធារណះរដ្ឋ Panama Racardo Martinelli និងលោកជំទាវ នឹង
មក បំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម តាមសេចក្ដីអញ្ចើញរបស់ប្រធានរដ្ឋ
វៀតណាម លោក Truong Tan Sang។ តាមសេចក្ដីជូនដំណឹង នាថ្ងៃទី១៩ តុលា របស់ ខុទ្ឋកាល័យប្រធានរដ្ឋវៀតណាមថា ដំណើរទស្សនកិច្ចលើកនេះនឹងប្រព្រឹត្តទៅក្នុង
រយះពេល៤ថ្ងៃ ពីថ្ងៃទី២៤ដល់ថ្ងៃទី២៧តុលាឆ្នាំ២០១២។
![ប្រធានាធិបតីសាធារណះរដ្ឋ Panama Racardo Martinelli នឹងមកបំពេញទស្សនកិច្ចនៅវៀតណាម - ảnh 1](https://photo-cms-vovworld.zadn.vn/w730/uploaded/vovworld/cqjwqkrwq/2012_10_20/ricardomartinelli_copy.jpg) |
ប្រធានាធិបតី សាធារណះរដ្ឋ Panama Racardo Martinelli (internet) |
វៀតណាមនិង Panama បង្កើតទំនាកទំនងការទូតកាលពីឆ្នាំ១៩៧៥ និង នាបច្ចុប្បន្ន
មាន ទំនាក់ទំនងលើច្រើនវិស័យ។ ដំណើរទស្សនកិច្ចលើកនេះរបស់ ប្រធានាធិបតី
សាធារណះរដ្ឋ Panama Racardo Martinelli ក្នុងរយះពេលខាងមុខនេះ គឺសំដៅបង្កើន
ថែម ទៀតទំនាក់ទំនងមិត្តភាព កិច្ចសហប្រតិបត្តិការលើច្រើនវិស័យរវាងវៀតណាម
និង Panama៕