ប្រធានាធិបតីសាធារណរដ្ឋបេឡារុសបញ្ចប់ប្រកបដោយជោគជ័យដំណើរទស្សនកិច្ចថ្នាក់រដ្ឋនៅវៀតណាម

(VOVworld)-នាយប់ថ្ងៃទី៩ធ្នូ ប្រធានាធិបតីបេឡារុសលោក Aleksandr Grigorievich
Lukashenko បានចាកចេញពីទីក្រុងហាណូយ បញ្ចប់ប្រកបដោយ ជោគជ័យដំណើរ
ទស្សនកិច្ចថ្នាក់រដ្ឋនៅវៀតណាមតាមសេចក្តីអញ្ជើញរបស់ប្រ ធានរដ្ឋវៀតណាម
លោក Truong Tan Sang។​

        ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនេះ លោក Aleksandr Grigorievich
Lukashenko បានអញ្ជើញចូលរួមពិធីទទួលបដិសណ្ឋារកិច្ច ជួបពិភាគ្សានិង អញ្ជើញចូលរួមពិធីជប់លៀង   ​​​  ដោយប្រធានរដ្ឋ Truong Tan Sang ធ្វើជាអធិបតី ជួបសន្ទនាជាមួយប្រធានរដ្ឋសភា Nguyen Sinh Hung និងជួបសំណេះសំណាល អគ្គលេខាបក្សក្មុយនិស្តលោក Nguyen Phu Trong និងនាយករដ្ឋមន្ត្រីលោក Nguyen
Tan Dung។ នៅបណ្តាជំនួបនេះ​ភាគីទាំងពីរបានសម្តែងនូវការសម្បាយ រីករាយ
ចំពោះរាល់ការអភិវឌ្ឍន៍យ៉ាងសកម្មក្នុងទំនាក់រវាងវៀតណាមជាមួយ បេឡារុស
លើគ្រប់វិស័យ ព្រមទាំងអះអាងនូវការប្តេជ្ញាពង្រឹងនិងពង្រីកកិច្ចសហ ប្រតិបត្តិការ ឆ្លើយតបនឹងផលប្រយោជន៍របស់ភាគីទាំងពីរ ខំប្រឹងប្រែងនាំទំនាក់ ទំនងរវាង
ប្រទេសទាំងពីរឡើងកម្រិតអភិវឌ្ឍន៍ថ្មី។

        ក្នុងឱកាសនេះដែរ ប្រធានរដ្ឋវៀតណាម Truong Tan Sang និងប្រធានា ធិបតី
Lukashenko បានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមស្តីពីការពង្រឹង និងពង្រីក
ទំនាក់ទំនងរវាងវៀតណាមជាមួយបេឡារុស៕

ប្រតិកម្មទៅវិញ

ផ្សេងៗ