ប្រធានាធិបតីស៊ីរីចេញផ្សាយបទលើកលែងទោស

ប្រធានាធិបតីស៊ីរីចេញផ្សាយបទលើកលែងទោស - ảnh 1
ប្រធានាធិបតីស៊ីរី លោក Bashar al-Assad (Image: Vietnam+)

(VOVworld) – ប្រធានាធិបតីស៊ីរី លោក Bashar al-Assad បានចេញផ្សាយ បទលើកលែងទោសចំពោះអ្នកទោសមុនថ្ងៃទី ២៩ តុលា។ តាមសេចក្តី
សម្រេច ដែលទើបនឹងបានចេញផ្សាយ បណ្ដាមុខសញ្ញាត្រូវបានលើក
លែងទោស រួមមាន ជនល្មើសត្រូវបានកំណត់ក្នុងច្បាប់ការតព្វកិច្ចយោធា រាប់ទាំងអ្នកដែលគេចវេសពី កាតព្វកិច្ចយោធា ផងដែរ។ ប៉ន្តែ ទីភ្នាក់ងារ
សារព៏ត៌មានស៊ីរី SANA បានឲ្យដឹងថា៖ បទលើកលែងទោសនេះរួមមាន
បណ្ដាជនល្មើស​ផ្សេងៗទៀត ក្រៅពី ជនល្មើសក្នុងជួរកងទ័ព។ កាយវិការ
ថ្មីពោលខាងលើបាន ប្រព្រឹត្តទៅ ក្នុងកាលៈទេសៈ ភាគីនានានៅស៊ីរីកំពុង
ត្រៀមរៀបចំឲ្យសន្និសីទ សន្តិភាពអន្តរជាតិអំពីស៊ីរី​ ឬហៅថា៖ សន្និសីទ
ទីក្រុង Geneva លើកទី ២ ដែល គ្រោងនឹងត្រូវបានរៀបចំឡើង នាពាក់
កណ្ដាលខែ វិច្ឆិការ៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ