ប្រធានាធិបតីសហរដ្ឋអាមេរិកមានសុទិដ្ឋិនិយមអំពីយថាទស្សន៍ចរចាពាណិជ្ជកម្មជាមួយចិន

(VOVWORLD) -ថ្លែងមតិទៅកាន់អ្នកសារព័ត៌មាននៅសេតវិមាននោះ លោក Donald Trump បានឲ្យដឹងថាការចរចាកំពុងប្រព្រឹត្តិទៅជាមួយចិននៅកម្រិតខ្ពស់បំផុត ហើយទទួលបានវឌ្ឍន៍ភាពដ៏ល្អប្រសើរ។
ប្រធានាធិបតីសហរដ្ឋអាមេរិកមានសុទិដ្ឋិនិយមអំពីយថាទស្សន៍ចរចាពាណិជ្ជកម្មជាមួយចិន - ảnh 1 ប្រធានាធិបតីអាមេរិក លោក Donald Trump (TTXVN)

នាថ្ងៃទី ៤ ខែមករា ប្រធានាធិបតីអាមេរិក លោក Donald Trump បានសម្តែងជំនឿជាក់ថា វ៉ាស៊ីនតោននិងប៉េកាំងនឹងទទួលបានកិច្ចព្រមព្រៀង សំដៅបិទបញ្ចប់សង្គ្រាមពាណិជ្ជកម្ម ដែលបានអូសបន្លាយក្នុងរយៈពេលជាច្រើន។ ថ្លែងមតិទៅកាន់អ្នកសារព័ត៌មាននៅសេតវិមាននោះ លោក Donald Trump បានឲ្យដឹងថាការចរចាកំពុងប្រព្រឹត្តិទៅជាមួយចិននៅកម្រិតខ្ពស់បំផុត ហើយទទួលបានវឌ្ឍន៍ភាពដ៏ល្អប្រសើរ។

តាមផែនការ គណប្រតិភូអាមេរិកនឹងទៅកាន់ប៉េកាំងនាថ្ងៃទី ៧ ខែមករា ដើម្បីជួបចរចាជាមួយមជ្ឈដ្ឋានមន្ត្រីចិន។ ក្រសួងពាណិជ្ជកម្មចិនបានឲ្យដឹងថា ការចរចាពាណិជ្ជកម្មថ្នាក់អនុរដ្ឋមន្ត្រីនឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី ៧ ដល់ថ្ងៃទី ៨ ខែមករា។ ការចានេះនឹងផ្ដោតសំខាន់លើ"ការអនុវត្តកិច្ចព្រមព្រៀងដ៏សំខាន់ "  ដែលថ្នាក់ដឹកនាំចិន និងអាមេរិកទទួលបាននៅក្នុងជំនួបទ្វេភាគី នៅខាងក្រៅ កិច្ចប្រជុំកំពូលនៃក្រុមខឿនសេដ្ឋកិច្ចអភិវឌ្ឍន៍ ដែលទើបលេចចេញជួរមុខនៅលើពិភពលោក (G20) នៅក្នុងប្រទេសអាហ្សង់ទីនកាលពីឆ្នាំមុន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ