ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden ថ្លែងសារសហរដ្ឋចុងក្រោយ ក្នុងអាណត្តិរបស់ខ្លួន

(VOVWORLD) - ប្រធានាធិបតីអាមេរិកលោក Joe Biden នាថ្ងៃទី ៨ ខែមីនា បានអញ្ជើញថ្លែងសារ សហរដ្ឋចុងក្រោយក្នុងអាណត្តិរបស់ខ្លួន ក្នុងនោះលើកកម្ពស់សមិទ្ធិផលសេដ្ឋកិច្ចរបស់ សហរដ្ឋអាមេរិក និងនាំចេញការប្តេជ្ញាចិត្តជាច្រើនសម្រាប់យុទ្ធនាការបោះឆ្នោត ប្រធានាធិបតីឡើងវិញរបស់ខ្លួន។
ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden ថ្លែងសារសហរដ្ឋចុងក្រោយ ក្នុងអាណត្តិរបស់ខ្លួន - ảnh 1ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden ថ្លែងសារសហរដ្ឋចុងក្រោយ ក្នុងអាណត្តិរបស់ខ្លួន។ រូបថត៖ AFP/TTXVN

ក្នុងសារសហរដ្ឋចុងក្រោយក្នុងអាណត្តិរបស់ខ្លួន ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden បានសង្កត់ធ្ងន់ថា នៅពេលដែលលោកកាន់ដដំណែងសេដ្ឋកិច្ចអាមេរិក កំពុងស្ថិតនៅលើមាត់ជ្រោះវិបត្តិ ប៉ុន្តែសេដ្ឋកិច្ចអាមេរិកបច្ចុប្បន្នកំពុងកត់ត្រាសមិទ្ធិ ផលដ៏គួរឱ្យចាប់អារម្មណ៍ដូចជា៖ បង្កើតកំណត់ត្រាការងារធ្វើថ្មីចំនួន ១៥ លានកន្លែងក្នុងរយៈពេល ៣ ឆ្នាំ; អត្រាគ្មានការងារធ្វើគឺស្ថិតនៅកម្រិតទាប បំផុតក្នុងរយៈពេល ៥០ ឆ្នាំ; គម្លាតរវាងអ្នកមាននិងអ្នកក្រគឺទាបបំផុតក្នុងរយៈពេល ២០ ឆ្នាំ; អតិផរណាបានថយចុះពី ៩% ទៅ ៣% ។ ឆ្ពោះទៅការបោះឆ្នោតប្រធានាធិបតីអាមេរិកនាខែវិច្ឆិកាខាងមុខ លោក Joe Biden ក៏បានលើកឡើងអំពីគោលនយោបាយអន្តោប្រវេសន៍របស់សហរដ្ឋអាមេរិក ដែលជាប្រធានបទដ៏ក្តៅគគុកមួយក្នុងការប្រជែងតំណែងប្រធានា ធិបតីអាមេរិកក្នុងឆ្នាំនេះហើយបានរិះគន់អ្នកកាន់តំណែងមុនគឺអតីតប្រធានាធិបតីលោក Donald Trump ដែលជាបេក្ខជនលេខ ១ នៃ គណបក្សសាធារណរដ្ឋ៖ “ខ្ញុំនឹងមិនប្រែក្លាយជនអន្តោប្រវេសន៍ទៅជាបីសាចឡើយ និងមិននិយាយថាពួកគេ បានបំពុលចរន្តឈាមអាមេរិក។ ខ្ញុំនឹងមិនបំបែកក្រុមគ្រួសារនានាឡើយ។ ខ្ញុំនឹង មិនហាមឃាត់មនុស្សដោយសារតែជំនឿរបស់ពួកគេ។ មិនដូចអ្នកកាន់តំណែងមុន ឡើយ នាថ្ងៃដំបូងកាន់ដំណែង ខ្ញុំបានប្រកាសក្រមច្បាប់ដ៏ទូលំទូលាយដើម្បីជំនះពុះ ពារលើប្រព័ន្ធអន្តោប្រវេសន៍របស់អាមេរិកផងដែរ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ