ប្រធានាធិបតីហ៊ុងហ្គារីទៅទស្សនាទីក្រុងហូជីមិញ

ប្រធានាធិបតីហ៊ុងហ្គារីទៅទស្សនាទីក្រុងហូជីមិញ - ảnh 1
ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញលោក
Le Hoang Quan ទទួលជួបជាមួួប្រធានាធិបតីហ៊ុងហ្គារី
លោក Ader Janos (រូបថតៈ TTXVN)


(VOVworld)-នាថ្ងៃទី២៩វិច្ឆិកា ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញ
លោក Le Hoang Quan បានទទួលជួបជាមួយប្រធានាធិបតីហ៊ុងហ្គារីលោក Ader
Janos ដែលកំពុងមានដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាម។  នៅទីនេះ
លោក Le Hoang Quan បានវាយតម្លៃខ្ពស់ ចំពោះដំណើរទស្សនកិច្ចរបស់លោក
Ader Janos និងចាត់ទុកថា នេះជាឱកាសដើម្បីប្រទេសទាំងពីរ បង្កើនថែមទៀត
ទំនាក់ទំនងមិត្តភាព លើបណ្តាវិស័យដែលប្រទេសទាំងពីរ មានការយកចិត្ត
ទុកដាក់ដូចគ្នា។ លើវិស័យសេដ្ឋកិច្ច ក្នុងឆ្នាំ២០១៤ តម្លៃប្រាក់ពាណិជ្ជកម្មទ្វេភាគី
ទទួលបាន៣៦លានដុល្លារអាមេរិក កើន៣០%បើប្រៀបនឹងរយៈ ពេលដូចគ្នានា
ឆ្នាំទៅមិញ។

        ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចទីក្រុងហូជីមិញ នាថ្ងៃដដែល លោក
Ader Janos បានអញ្ជើញទៅទស្សនារោងចក្រទឹក Thu Duc និងពេលល្ងាច លោក
បានរួមជាមួយគណៈប្រតិភូទៅទស្សនារួមនីយដ្ឋានវប្បធម៌មួយចំនួន នៅ ទីក្រុង
ហូជីមិញផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ