ប្រធានាធិបតីអាប់ហ្គានីស្ថានបដិសេធចុះហត្ថលេខាលើកិច្ចព្រមព្រៀង​ សន្តិសុខជាមួយអាមេរិក

ប្រធានាធិបតីអាប់ហ្គានីស្ថានបដិសេធចុះហត្ថលេខាលើកិច្ចព្រមព្រៀង​ សន្តិសុខជាមួយអាមេរិក - ảnh 1
ប្រធានាធិបតីអាប់ហ្គានីស្ថាន លោក Hamid Karzai នៅបន្ត បដិសេធចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិសុខទ្វេភាគី (BSA) ជាមួយអាមេរិក (Image: Vietnam+)

(VOVworld) – ដោយមិនអើពើដល់សំណើររបស់ក្រុមប្រឹក្សារព្រឹទ្ធាចារ្ស អាប់ហ្គានីស្ថាន
(Loya Jirga) និងការដាក់សម្ពាតជាបន្តបន្ទាប់ពីភាគីអាមេរិក នាថ្ងៃទី ២៤ វិច្ឆិកា ប្រធានា
ធិបតីអាប់ហ្គានីស្ថាន លោក Hamid Karzai នៅបន្តបដិសេធចុះហត្ថលេខាលើកិច្ចព្រម
ព្រៀងសន្តិសុខទ្វេភាគី (BSA) ជាមួយអាមេរិកកិច្ចព្រមព្រៀងនេះកំណត់រាល់មាត្រា
ទាក់ទិនដល់វត្តមាននៃកំលាំងយោធារបស់ អាមេរិកនិងអង្គការសន្ធិសញ្ញាអាតឡង់
ទីកខាងជើង (NATO) ប្រចាំនៅប្រទេស អាស៊ីឦសាននេះ បន្ទាប់ពីដំណើរការដាក់
ចេញកងទ័ពនាចុងឆ្នាំ ២០១៤។ ថ្លែងមតិក្នុងពិធីបើកសន្និសីទ Loya Jirga ប្រធានាធិបតី
 Karzai បានប្រកាសច្បាស់លាស់ថា៖ សន្តិភាពគឺជាលក្ខណៈសំរេចកំណត់សំដៅលោក
ចុះហត្ថលេខាលើកិច្ចព្រមព្រៀងពោលខាងលើ។ក្នុងនោះមានការបញ្ឈប់សកម្មភាព
យោធានៃកងកំលាំងអាមេរិកនៅអាប់ហ្គានីស្ថាន សហប្រតិបត្តិការជាមួយប្រទេសម្ចាស់
ផ្ទះក្នុងការ បោះឆ្នោតសកលនាខែមេសាឆ្នាំ ២០១៤ ខាងមុខ និងការគបផ្សំបង្កើត
សន្តិភាព ជាមួយភាគី Taliban ផងដែរ។ នាថ្ងៃដ៏ដែល ជនប្រដាប់អាវុធ Taliban បានឡើង សម្លេងប្រឆាំងជំទាស់ BSA ហើយចាត់ទុកនេះគឺជាការព្រមព្រៀងទាសករមួយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ