ប្រធានាធិបតីអាមេរិក និងបារាំងជួបធ្វើកិច្ចសន្ទនាតាមទូរស័ព្ទ

(VOVWORLD) - ប្រធានាធិបតីអាមេរិកលោក Joe Biden និងប្រធានាធិបតីបារាំងលោក Emmanuel Macron បានធ្វើកិច្ចសន្ទនាតាមទូរស័ព្ទនៅថ្ងៃទី ២២ ខែតុលា។ ភាគីទាំងពីរបានពិភាក្សាលើប្រធានបទជាច្រើនក្នុងទំនាក់ទំនងទ្វេភាគី និងអន្តរជាតិ រួមមានការបង្កើនកិច្ចសហប្រតិបត្តិការនៅតំបន់មហាសមុទ្រឥណ្ឌា-ប៉ាស៊ីហ្វិក។

យោងតាមសេចក្តីប្រកាសសារព័ត៌មានរបស់សេតវិមានបានឲ្យដឹងថា ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរបានពិភាក្សាអំពីកិច្ចខិតខំប្រឹងប្រែង សំដៅជួយរក្សាស្ថិរភាព និងសន្តិសុខនៅតំបន់Sahel ចំណុះអាហ្វ្រិក និងពង្រឹងកិច្ចសហប្រតិបត្តិការនៅតំបន់ មហាសមុទ្រឥណ្ឌា-ប៉ាស៊ីហ្វិក។ ប្រធានាធិបតីទាំងពីររូបក៏បានពិភាក្សាអំពីវិធានការន៍លើកកម្ពស់សមត្ថភាពការពារជាតិរបស់អឺរ៉ុប ខណៈពេលដែលធានាការបំពេញបន្ថែមដល់អង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (NATO)។

នៅក្នុងកិច្ចសន្ទនាតាមទូរស័ព្ទនេះ ប្រធានាធិបតីអាមេរិក លោក Joe Biden បានសម្តែងគោលបំណងចង់ជួបធ្វើការជាមួយប្រធានាធិបតីបារាំងលោក Emmanuel Macron នៅក្នុងកិច្ចប្រជុំកំពូលនៃក្រុមខឿនសេដ្ឋកិច្ចអភិវឌ្ឍន៍ និងទើបលេចចេញជួរមុខនៅលើពិភពលោក G20 ដែលនឹងប្រព្រឹត្តិទៅនៅទីក្រុង Rome (ប្រទេសអ៊ីតាលី) នាចុងខែតុលា ឆ្នាំ ២០២១ ខាងមុខ។ លោកប្រធានាធិបតី Joe Biden ក៏បានក្រើនរំលឹកថាដំណើរទស្សនកិច្ចរបស់អនុប្រធានាធិបតីអាមេរិកលោកស្រី Kamala Harris ទៅកាន់ បារាំងនាខែវិច្ឆិកាខាងមុខ គឺជាឱកាស ដើម្បីពង្រឹងថែមទៀតកិច្ចសហប្រតិបត្តិការរវាងសហរដ្ឋអាមេរិក និងបារាំងផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ