ប្រធានាធិបតីអាមេរិក និងរុស្ស៊ីធ្វើកិច្ចសន្ទនាតាមទូរស័ព្ទស្តីអំពីបញ្ហាក្តៅជាច្រើន

(VOVWORLD) - នាថ្ងៃទី៣ ខែឧសភា ប្រធានាធិបតីអាមេរិកលោក Donald Trump បានធ្វើកិច្ចសន្ទនាតាមទូរស័ព្ទជាមួយសមភាគីរុស្ស៊ីលោក Vladimir Putin ស្តីអំពីកិច្ចព្រមព្រៀងអាវុធនុយក្លេអ៊ែរ ជម្លោះនៅប្រទេសវេណេហ្សុអេឡា អ៊ុយក្រែន និងបញ្ហា កូរ៉េខាងជើង ក៏ដូចជារបាយការណ៍ទើបបានបង្ហើយនាពេលថ្មីនេះរបស់រដ្ឋអាជ្ញាពិសេសលោក Robert Mueller ស្តីពីការចោទប្រកាន់ប្រទេសរុស្ស៊ីពីបទធ្វើអន្តរាគមន៍ទៅក្នុងការបោះឆ្នោតជ្រើសតាំងប្រធានាធិបតីអាមេរិកនាឆ្នាំ ២០១៦។
ប្រធានាធិបតីអាមេរិក និងរុស្ស៊ីធ្វើកិច្ចសន្ទនាតាមទូរស័ព្ទស្តីអំពីបញ្ហាក្តៅជាច្រើន - ảnh 1 ប្រធានាធិបតីអាមេរិកលោក Donald Trump ធ្វើកិច្ចសន្ទនាតាមទូរស័ព្ទជាមួយសមភាគីរុស្ស៊ីលោក Vladimir Putin

ថ្លែងមតិទៅកាន់អ្នកសារព័ត៌មាន លេខាធិការផ្នែកសារព័ត៌មានសេតវិមានលោកស្រី  Sarah Sanders បានឲ្យដឹងថា ថ្នាក់ដឹកនាំទាំងពីរបានពិភាក្សាគ្នាយ៉ាងរលូនអំពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរ រួមមានកិច្ចព្រមព្រៀងនុយក្លេអ៊ែរថ្មី ក៏    ដូចជាកិច្ចព្រមព្រៀងដែលត្រូវបានព្យារពេលជាមួយយថាទស្សន៍ដោយមានការចូលរួមរបស់ ប្រទេសចិនផងដែរ។ ក៏ប៉ុន្តែលោកស្រីរូបនេះ មិនលើកច្បាស់អំពីសន្ធិសញ្ញា ជាក់ស្តែងណាមួយឡើយ ក្នុងបរិបទដែលសន្ធិសញ្ញាកាត់បន្ថយអាវុធនុយក្លេអ៊ែរយុទ្ធសាស្រ្តថ្មី (New START) នឹងផុតកំណត់នៅឆ្នាំ២០២១ ខាងមុខនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ