ប្រធានាធិបតីអាមេរិក បានលើកសរសើរកាណាដា ម៉ិកស៊ិក «ជាដៃគូពាណិជ្ជ កម្មដ៏អស្ចារ្យ»

(VOVWORLD) - ប្រធានាធិបតីអាមេរិកលោក Donald Trump បានសង្កត់ធ្ងន់ថាប្រទេស កាណាដានិងម៉ិកស៊ិក នឹងក្លាយជាដៃគូពាណិជ្ជកម្មដ៏អស្ចារ្យរបស់អាមេរិកនា ពេលអនាគតបន្ទាប់ពីប្រទេសទាំង៣ឈានទៅសម្រេចបានកិច្ចព្រមព្រៀងពាណិជ្ជកម្មថ្មីដែលហៅថា កិច្ចព្រមព្រៀងអាមេរិក  ម៉ិកស៊ិក និងកាណាដា (USMCA)។ 
ប្រធានាធិបតីអាមេរិក បានលើកសរសើរកាណាដា ម៉ិកស៊ិក «ជាដៃគូពាណិជ្ជ កម្មដ៏អស្ចារ្យ» - ảnh 1 ប្រធានាធិបតីអាមេរិកលោក Donald Trump 

នាថ្ងៃទី២ខែតុលា នៅបណ្តាញសង្គម Twitter លោក Donald Trump នៅតែ សំដែងជំនឿជាក់ថាកិច្ចព្រមព្រៀង USMCA នឹងបើកទូលាយទៅកាន់ទីផ្សារ និង ដៃគូរបស់ខ្លួនប្រកបដោយប្រសិទ្ធភាពជាងទៀត។ ក៏ប៉ុន្តែ កិច្ចព្រមព្រៀងខាងលើ នេះបានបិទបញ្ចប់ច្រកទ្វារទីផ្សារនៅអាមេរិកខាងជើង របស់ចិនដោយ សារមាន បទបញ្ញត្តិហាមឃាត់បណ្តាប្រទេសជាសមាជិកអនុវត្ត កិច្ចព្រមព្រៀងពាណិជ្ជ កម្មណាមួយជាមួយប្រទេសដែលមិនទាន់ទទួលស្គាល់ជាខឿនសេដ្ឋកិច្ចទីផ្សារពេញលេញនោះ ឡើយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ