ប្រធានាធិបតីអាមេរិក លោក Donald Trump ពិចារណាលើការវាយពន្ធជាទឹកប្រាក់ចំនួន ១០០ ពាន់លានដុល្លារអាមេរិក

(VOVWORLD) -នាថ្ងៃទី ៥ មេសា ក្រសួងពាណិជ្ជកម្មចិនបានឲ្យដឹងថា៖ ប្រទេសខ្លួនបានដាក់ពាក្យបណ្ដឹងទៅអង្គការពាណិជ្ជកម្មពិភពលោក (WTO) អំពីការដែលអាមេរិកតម្លើងពន្ធចំពោះការនាំចូលដែកថែប។
ប្រធានាធិបតីអាមេរិក លោក Donald Trump ពិចារណាលើការវាយពន្ធជាទឹកប្រាក់ចំនួន ១០០ ពាន់លានដុល្លារអាមេរិក - ảnh 1 ប្រធានាធិបតីអាមេរិក លោក Donald Trump

ភាពតានតឹងខាងពាណិជ្ជកម្មរវាងអាមេរិក និងចិនបន្តឡើងជណ្ដើរ ដោយមានកាយវិការតបតវិញជាបន្តបន្ទាប់រវាងមហាអំណាចជួមុខលើពិភាពលោក ខណៈពេលដែលនាថ្ងៃទី ៥ មេសា ប្រធានធិបតីអាមេរិក លោក Donald Trump បានប្រកាសថានឹងសំណូមពរឲ្យក្រសួងពាណិជ្ជកម្មនៃប្រទេសខ្លួន ពិចារណាអំពីការតម្លើងកម្រិតពម្ធបន្ថែមជាទ្វេដងចំពោះការនាំចូលមុខទំនិញរបស់ចិន។

        ក្នុងបម្រែបម្រួលទាក់ទិនមួយទៀត នាថ្ងៃទី ៥ មេសា ក្រសួងពាណិជ្ជកម្មចិនបានឲ្យដឹងថា៖ ប្រទេសខ្លួនបានដាក់ពាក្យបណ្ដឹងទៅអង្គការពាណិជ្ជកម្មពិភពលោក (WTO) អំពីការដែលអាមេរិកតម្លើងពន្ធចំពោះការនាំចូលដែកថែប។ យោងតាមភ្នាក់ងារសារព័ត៌មាន Kyodo បានឲ្យដឹងថា៖ក្រសួងពណិជ្ជកម្មចិនបានចោទប្រកាន់អាមេរិកថា៖ "អនុវត្តវិធានការគាំពារពាណិជ្ជកម្ម ក្រោមលេសសន្តិសុខជាតិ" ព្រមទាំងអះអាងថា៖ កាយវិការនេះគឺរំលោភលើគោលការណ៍របស់ WTO។

        មុននេះ នាថ្ងៃទី ៤ មេសា ឯកអគ្គរដ្ឋទូតចិនប្រចាំនៅ WTO លោក Zhang Xiangchen បានអះអាងថា៖ សេចក្ដីជូនដំណឹងរបស់អាមេរិកស្ដីពីវិធានការឯកតោភាគី ដែលតម្រង់លើចិនតាមមាត្រា ៣០១ គឺជាការរំលោភដោយចេតនាចំពោះគោលការណ៍ជាសរវន្តរបស់ WTO ស្ដីពីការមិនរើសអើង និងពន្ធដារ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ