ប្រធានាធិបតីអាមេរិក លោក Donald Trump រិះគន់​ការស៊ើប​អង្កេត​សំដៅចោទ​ប្រកាន់​លោក​គឺជារដ្ឋប្រហារ

(VOVWORLD) -រដ្ឋមន្ត្រីការបរទេសអាមេរិកលោកMike Pompeo បានដាក់សម្ពាធឱ្យបញ្ឈប់ឬពន្យារពេលចំពោះមន្ត្រី និងអតីតមន្ត្រីការបរទេសអាមេរិក ចេញមុខឆ្លើយបំភ្លឺ ក្នុងការស៊ើបអង្កេតស្ដីពី ការចោទប្រកាន់ ប្រធានាធិបតីអាមេរិក លោក Donald Trump ពីបទរំលោភលើសិទ្ធិអំណាច។
ប្រធានាធិបតីអាមេរិក លោក Donald Trump រិះគន់​ការស៊ើប​អង្កេត​សំដៅចោទ​ប្រកាន់​លោក​គឺជារដ្ឋប្រហារ - ảnh 1 ប្រធានាធិបតីអាមេរិក លោក Donald Trump (រូបថត៖ vnanet.vn)

នាថ្ងៃទី ១ ខែតុលា ប្រធានាធិបតីអាមេរិក លោក Donald Trump បានរិះគន់ការស៊ើបអង្កេត ចោទប្រកាន់លោក គឺជា រដ្ឋប្រហារ ខណៈដែលរដ្ឋាភិបាលរបស់លោកកំពុងស្វែងរកវិធីប្រឆាំងនឹងការស៊ើបអង្កេតនេះ។លោក Donald Trump បានថ្លែងដូច្នេះ បន្ទាប់ពីរដ្ឋមន្ត្រីការបរទេសអាមេរិកលោកMike Pompeo បានដាក់សម្ពាធឱ្យបញ្ឈប់ឬពន្យារពេលចំពោះមន្ត្រី និងអតីតមន្ត្រីការបរទេសអាមេរិក ចេញមុខឆ្លើយបំភ្លឺ ក្នុងការស៊ើបអង្កេតស្ដីពី ការចោទប្រកាន់ ប្រធានាធិបតីអាមេរិក លោក Donald Trump ពីបទរំលោភលើសិទ្ធិអំណាច ដើម្បីស្នើឲ្យ រដ្ឋាភិបាល អ៊ុយក្រែនបានបើកការស៊ើបអង្កេតប្រឆាំងនឹងអតីតអនុប្រធានាធិបតី Joe Biden ដែលជាគូប្រជែងរបស់លោក Trump ក្នុងការបោះឆ្នោតប្រធានាធិបតីនាឆ្នាំ២០២០ ខាងមុខ។

លោក Trump បន្តថា គោលដៅនៃការស៊ើបអង្កេតនេះ គឺដកហូតសិទ្ធិរបស់ប្រជាពលរដ្ឋ សន្លឹកឆ្នោតរបស់គេ និងសិទ្ធិសេរីភាពរបស់គេផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ