ប្រធានាធិបតីអាមេរិក លោក D.Trump បើក​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ឡើងវិញ ដោយមានជំនឿជាក់យកឈ្នះលើជំងឺរាតត្បាតសកល COVID – 19

(VOVWORLD) - ប្រធានាធិបតីអាមេរិក លោក Trump បានព្យាករណ៍ថា សេដ្ឋកិច្ចអាមេរិកនឹងងើបឡើងវិញយ៉ាងឆាប់រហ័ស បើទោះជាប្រទេសនេះរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយសារជំងឺរាតត្បាត COVID – 19 ក៏ដោយ។ 
ប្រធានាធិបតីអាមេរិក លោក D.Trump បើក​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ឡើងវិញ ដោយមានជំនឿជាក់យកឈ្នះលើជំងឺរាតត្បាតសកល COVID – 19 - ảnh 1 ប្រធានាធិបតីអាមេរិក លោក Trump (រូបថត៖ TTXVN)

នាថ្ងៃទី ៣ ខែឧសភា ប្រធានាធិបតីអាមេរិកលោក Donald Trump បាន បើកយុទ្ធនាការឃោសនាបោះឆ្នោតឡើងវិញសម្រាប់អាណត្តិទី ២។ ក្នុងជំនួបសំណេះសំណាលតាមរយៈប្រព័ន្ធវីដេអូជាមួយអ្នកបោះឆ្នោត ដែលបានផ្សាយបន្តផ្ទាល់ លើកញ្ចក់ទូរទស្សន៍ Fox News រយៈពេល ២ ម៉ោង លោក Trump បានព្យាករណ៍ថា សេដ្ឋកិច្ចអាមេរិកនឹងងើបឡើងវិញយ៉ាងឆាប់រហ័ស បើទោះជាប្រទេសនេះរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយសារជំងឺរាតត្បាត COVID – 19 ក៏ដោយ។ ស្ដីពីការផ្សំវ៉ាក់សាំង លោកបានឲ្យដឹងថា ប្រជាជនអាមេរិកនឹងអាចវិលត្រឡប់ទៅឆ្នេរវិញនៅរដូវក្តៅនេះ ហើយលោកបានបង្ហើបថានឹងបើកសាលារៀនចាប់ពីខែកញ្ញាខាងមុខ។

ពីធីជួបសំណេះសំណាលជាមួយអ្នកបោះឆ្នោតតាមរយៈប្រព័ន្ធវីដេអូបានប្រព្រឹត្តិទៅនៅក្នុងបរិវេណនៃសេតវិមាន ប៉ុន្តែនាប៉ុន្មានថ្ងៃខាងមុខទៀតលោក Trump គ្រោងនឹងបញ្ចប់ការស្ថិតនៅដាច់ដោយឡែក ដោយធ្វើទស្សនកិច្ចទៅកាន់រដ្ឋសំខាន់ៗ ក្នុងយុទ្ធនាការបោះឆ្នោត ដូចជានៅរដ្ឋ Arizona និងរដ្ឋ Ohio ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ