ប្រធានាធិបតីអាមេរិក លោក D.Trump បានបើកចំហរលទ្ធភាពកាត់បន្ថយជំនួយសំរាប់បណ្តាប្រទេសអាមេរិកភាគកណ្តាល

(VOVWORLD) - ក្នុងសេចក្តីប្រកាសដែលបានបង្ហោះនៅលើបណ្តាញសង្គម Twitter កាលពីថ្ងៃទី ២៨ ខែធ្នូ ប្រធានាធិបតីអាមេរិក លោក Donald Trump បានព្រមាននឹងកាត់បន្ថយជំនួយសេដ្ឋកិច្ចទាំងស្រុងជារៀងរាល់ឆ្នាំដែលសហរដ្ឋអាមេរិកកំពុងផ្តល់ឱ្យប្រទេស ហ្គាតេម៉ាឡា ហុងឌូរ៉ាស និងអែលសាវ៉ាឌ័រ ក្នុងបរិបទដែលមានជន   ចំណាកស្រុកអាមេរិកកណ្តាលជាច្រើនហូរចូលទៅកាន់ប្រទេសម៉ិកស៊ិកនេះដោយឥតឈប់ឈរ ក្នុងក្តីសង្ឃឹមថានឹងអាចចូលក្នុងអាមេរិក។
ប្រធានាធិបតីអាមេរិក លោក D.Trump បានបើកចំហរលទ្ធភាពកាត់បន្ថយជំនួយសំរាប់បណ្តាប្រទេសអាមេរិកភាគកណ្តាល - ảnh 1 ប្រធានាធិបតីអាមេរិក លោក Donald Trump

លោក Trump បានរិះគន់លើហ្វូងជនចំណាកស្រុកដែលកកើតឡើងពីប្រទេសហុងឌូរ៉ា ប៉ុន្តែរដ្ឋាភិបាលហុងឌូរ៉ា ហ្គាតេម៉ាឡា និងអេលសាលវ៉ាឌ័រ មិនបានចាត់វិធានការណាមួយដើម្បីទប់ស្កាត់រាល់សកម្មភាពនោះឡើយ។ ម្ចាស់សេតវិមាន លោក Donald Trump ក៏បានឲ្យដឹងថាប្រទេសទាំងបីនេះចេះតែ«ទទួលប្រាក់» ពីអាមេរិកក្នុងរយៈពេលច្រើនឆ្នាំតែប៉ុណ្ណោះ ក៏ប៉ុន្តែគ្មានការជួយឧបត្ថម្ភគាំទ្រណាមួយចំពោះទីក្រុងវ៉ាស៊ីនតោននោះទេ។

នៅខែតុលាឆ្នាំនេះលោក Trump ក៏បានលើកឡើងនូវការព្រមានស្រដៀងគ្នាដែរដោយប្រកាសថានឹងកាត់បន្ថយជំនួយទៅកាន់តំបន់ត្រីកោណភាគខាងជើងរបស់អាមេរិកកណ្តាលនេះ។ ក៏ប៉ុន្តែ ជាបន្ទាប់ពីនោះលោកមិនទាន់អនុវត្តសកម្មភាពជាក់លាក់ណាមួយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ