ប្រធានាធិបតីអាមេរិក សម្រេចចិត្តដំឡើងពន្ធនាំចូលថ្មីចំពោះទំនិញចិនដោយមានតម្លៃសរុប ៥០ ពាន់លានដុល្លារ

(VOVWORLD) -មជ្ឈដ្ឋានមន្ត្រីបានឲ្យដឹងថា៖ ប្រធានាធិបតីអាមេរិក លោក Donald Trumpបានសម្រេចចិត្តដំឡើងពន្ធ គួរឲ្យកត់សម្គាល់ ចំពោះទំនិញចិន ក្នុងកាលៈទេសៈប៉េកាំងព្រមានថានឹងតបតរិញ ប្រសិនបើវ៉ាស៊ីនតោនចង់បង្កើនភាពតានតឹងខាងពាណិជ្ជកម្ម។ 
ប្រធានាធិបតីអាមេរិក សម្រេចចិត្តដំឡើងពន្ធនាំចូលថ្មីចំពោះទំនិញចិនដោយមានតម្លៃសរុប ៥០ ពាន់លានដុល្លារ - ảnh 1 ការដឹកជញ្ជូនទំនិញនៅកំពង់ផែ
នៅ Qingdao ខេត្ត Shandong ប៉ែកខាងកើតប្រទេសចិននាថ្ងៃទី 8 ខែឧសភា

បញ្ជីរាយនាមនេះនឹងរួមមានទំនិញចំនួន ៨ រយមុខ ដោយមាន តម្លៃសរុប ៥០ ពាន់លានដុល្លារអាមេរិក ដែលត្រូវដំឡើងពន្ធ ២៥%។សេតវិមានបានឲ្យដឹងថា៖ សេចក្ដីសម្រេចចិត្តពោលខាងនិងត្រូវបានអនុវត្តន៍ បន្ទាប់ពីប្រកាសបញ្ជីរាយនាមមុខទំនិញទាំងនេះ ប៉ុន្តែមិនទាន់កំណត់កាលបរិច្ឆេទឡើយ។

មជ្ឈដ្ឋានអ្នកជំនាញបានវាយតម្លៃថា៖ កាយវិការដំឡើងពន្ធថ្មីៗនេះ ទំនងនឹងបង្ករឲ្យមានសង្គ្រាមពាណិជ្ជកម្មរវាងអាមេរិក និងចិន។ នាថ្ងៃទី ១៤ មិថុនា ចិនបានព្រមានថានឹងដំឡើងពន្ធតបតវិញ ប្រសិនបើវ៉ាស៊ីនតោនសម្រេចចិត្តបង្កើនភាពតានតឹងខាងពាណិជ្ជកម្មផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ