ប្រធានាធិបតីអាមេរិកគំរាមកំហែងបិទច្រកទ្វារព្រំដែន "ជារៀងរហូត" ជាមួយ​ម៉ិកស៊ិក

(VOVWORLD) -នាថ្ងៃទី ២៦ ខែវិច្ឆិកា ប្រធានាធិបតីអាមេរិកលោក Donald Trump បាន គំរាមកំហែងថា នឹងបិទច្រកទ្វារព្រំដែន "ជារៀងរហូត" ជាមួយម៉ិកស៊ិកបើសិនជាចាំបាច់ ព្រមទាំងប្រកាសថា ក្រុមរថយន្តដឹកជនចំណាកស្រុកពីអាមេរិកកណ្ដាល នឹងមិនអាចចូលក្នុងអាមេរិកបានឡើយ។ 
ប្រធានាធិបតីអាមេរិកគំរាមកំហែងបិទច្រកទ្វារព្រំដែន  ជនចំណាកស្រុកកំពុងធ្វើដំណើរ (AFP/TTXVN)

តាមរយៈបណ្ដាញសង្គម Twitter លោក Donald Trump បានអំពាវនាវឱ្យម៉ិកស៊ិក បណ្ដេញចេញជនចំណាកស្រុកដែលកំពុងស្វែងរកវិធីចូលក្នុងអាមេរិក។ លោក Trump បានឲ្យដឹងថា មនុស្សជាច្រើននាក់ក្នុងចំណោមមនុស្សទាំងនេះគឺជាឧក្រិដ្ឋជន ហើយអាមេរិកនឹងឡោមព័ទ្ធព្រំដែនក្នុងរយៈពេលយូរអង្វែង ប្រសិនបើចាំចាច់។ លោក Trump ក៏បានអំពាវនាវដល់ រដ្ឋសភាអាមេរិកឱ្យផ្តល់ថវិកា ដើម្បីសាងសង់ជញ្ជាំងនៅតាម ព្រំដែនជាមួយម៉ិកស៊ិកផងដែរ។

ការព្រមានពោលខាងលើត្រូវបានធ្វើឡើងបន្ទាប់ពីកងទ័ពអាមេរិកនាថ្ងៃទី ២៥ ខែវិច្ឆិកា បានប្រើប្រាស់ឧស្ម័នបង្ហូរទឹកភ្នែកដើម្បីបំបែកបាតុកម្មនៅច្រកទ្វារព្រំដែន San Ysidro ដែលតភ្ជាប់រវាងទីក្រុង San Diego របស់អាមេរិក ជាមួយ Tijuana របស់ម៉ិកស៊ិកផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ