ប្រធានាធិបតីអាមេរិកគំរាមផ្ដាច់ជំនួយឲ្យប៉ាគីស្ថាន

(VOVWORLD) -នាថ្ងៃទី ១ មករា ប្រធានាធិបតី អាមេរិក លោក Donald Trump បានគំរាមផ្ដាច់ជំនួយបរទេសសម្រាប់ប៉ាគីស្ថាន ព្រមទាំងចោទប្រកាន់ទៅលើអ៊ីស្លាមបាដថា បានផ្កល់ជម្រោកឲ្យពួកជ្រុលនិយម។
ប្រធានាធិបតីអាមេរិកគំរាមផ្ដាច់ជំនួយឲ្យប៉ាគីស្ថាន - ảnh 1ប្រធានាធិបតីអាមេរិកគំរាមផ្ដាច់ជំនួយឲ្យប៉ាគីស្ថាន 

នាថ្ងៃទី ១ មករា ប្រធានាធិបតី អាមេរិក លោក Donald Trump បានគំរាមផ្ដាច់ជំនួយបរទេសសម្រាប់ប៉ាគីស្ថាន ព្រមទាំងចោទប្រកាន់ទៅលើអ៊ីស្លាមបាដថា បានផ្កល់ជម្រោកឲ្យពួកជ្រុលនិយម។ ក្នុងសារ ជាលើកដំបូងក្នុងឆ្នាំ ២០១៨ តាមរយៈ បណ្ដាញសង្គម Twitter នោះ លោក Trump បានចាត់ទុកការដែលអាមេរិកផ្ដល់ជំនួយឲ្យប៉ាគីស្ថានដោយទឹកប្រាក់ជាង ៣៣ ពាន់លានដុល្លារអាមេរិកក្នុងរយៈពេល ១៥ ឆ្នាំកន្លងទៅគឺជាការល្ងង់ឃ្លៅ។ តាមលោក Trump ថាអ៊ីស្លាមបាដបាន បោកប្រាស់ក្រុងវ៉ាស៊ីនតោន ហើយផ្កល់ជម្រកសម្រាប់ពួកភេរវជន ដែលអាមេរិកកំពុងតាមចាប់នៅអាហ្វហ្កានីស្ថាន។ កាលពីសប្ដាហ៍មុនកាសែត New York Times បានជូនដំណឹងថារដ្ឋបាលលោក Trump កំពុងពិចារណាលើលទ្ធភាពបដិសេធជំនួយដោយមានតម្លៃ ២២៥ លានអាមេរិក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ