ប្រធានាធិបតីអាមេរិកចេញ​ក្រឹត្យ​មួយ​ដោយ ​បង្កើត​លក្ខខណ្ឌ​សម្រាប់​ជនអន្តោប្រវេសន៍​​ជាង​កន្លះ​លាន​នាក់ ​ឱ្យ​រស់​នៅ​​សហរដ្ឋអាមេរិក​ដោយ​ស្របច្បាប់

(VOVWORLD) - រដ្ឋបាលរបស់លោកប្រធានាធិបតីអាមេរិក Joe Biden កាលពីថ្ងៃទី ១៨ ខែមិថុនា បានប្រកាសក្រឹត្យមួយ ដែលអនុញ្ញាតឱ្យប្តី ឬប្រពន្ធ និងកុមារមានអាយុក្រោម ២១ឆ្នាំរបស់ពលរដ្ឋអាមេរិកដែលមិនមានឯកសារស្រប់ច្បាប់ អាចចុះឈ្មោះជាអ្នករស់នៅអចិន្ត្រៃយ៍ក្នុងសហរដ្ឋអាមេរិក។ 

ការក្លាយជាអ្នករស់នៅអចិន្ត្រៃយ៍នឹងជួយឲ្យជនអន្តោប្រវេសន៍រស់នៅនិងធ្វើការដោយស្របច្បាបនៅសហរដ្ឋអាមេរិក។

ប្រធានាធិបតីអាមេរិកចេញ​ក្រឹត្យ​មួយ​ដោយ ​បង្កើត​លក្ខខណ្ឌ​សម្រាប់​ជនអន្តោប្រវេសន៍​​ជាង​កន្លះ​លាន​នាក់ ​ឱ្យ​រស់​នៅ​​សហរដ្ឋអាមេរិក​ដោយ​ស្របច្បាប់ - ảnh 1យុវជនតវ៉ានៅទីក្រុងវ៉ាស៊ីនតោន ឌី.ស៊ី. ទាមទារធ្វើកំណែទម្រង់ច្បាប់អន្តោប្រវេសន៍ចូលសហរដ្ឋអាមេរិក។ រូបថត៖ Getty

នៅក្រោមច្បាប់សហរដ្ឋអាមេរិក ជនអន្តោប្រវេសន៍ដែលមិនមានឯកសារ និងរៀបអាពាហ៍ពិពាហ៍ជាមួយពលរដ្ឋអាមេរិកត្រូវតែដាក់ពាក្យសុំលើកលែងពីការនិរទេស មុនពេលដាក់ពាក្យដើម្បីក្លាយជាអ្នករស់នៅអចិន្ត្រៃយ៍ស្របច្បាប់។ មនុស្សទាំងនេះប្រហែលជាត្រូវចាកចេញពីសហរដ្ឋអាមេរិកនៅពេលរង់ចាំការយល់ព្រម ដែលអាចប៉ះពាល់ដល់គ្រួសារ និងការងាររបស់ពួកគេ។ ទោះជាយ៉ាងណាក៏ដោយ យោងតាមក្រឹត្យថ្មីនេះ ប្តី ឬប្រពន្ធរបស់ពលរដ្ឋអាមេរិកនឹងអាចដាក់ពាក្យជាអ្នករស់នៅអចិន្ត្រៃយ៍ដោយមិនចាំបាច់ចាកចេញពីសហរដ្ឋអាមេរិកឡើយ។ ដើម្បីមានសិទ្ធិដាក់ពាក្យ មនុស្សទាំងនេះត្រូវរស់នៅក្នុងសហរដ្ឋអាមេរិកយ៉ាងហោចណាស់ ១០ ឆ្នាំ ហើយបានរៀបអាពាហ៍ពិពាហ៍ស្របច្បាប់ជាមួយពលរដ្ឋអាមេរិក ហើយបានបំពេញគ្រប់នីតិវិធីច្បាប់ដែលពាក់ព័ន្ធទាំងអស់។ ដំណើរការចុះឈ្មោះនឹងចាប់ផ្តើមនៅចុងរដូវក្តៅនេះ។ មនុស្សប្រហែល ៥៥០ ពាន់នាក់នឹងទទួលអត្ថប្រយោជន៍ពីក្រឹត្យនេះ។

ប្រតិកម្មទៅវិញ

ផ្សេងៗ